ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីលួចម៉ូតូសណ្តោងរ៉ឺម៉កលក់នំប៉ាវ

ភ្នំពេញ: នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៤ម៉០០នាទីទៀបភ្លឺ មានករណីជនងស្ស័យ២នាក់ធ្វើសកម្មភាពម៉ូតូសណ្តោងរ៉ឺម៉ក លក់នំប៉ាវ នៅចំណុចមុខផ្ទះលេខ៧៣ ផ្លូវ បេតុងភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ស៊ូ សិលា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួលគ្មានលេខ ភូមិ ផ្សារតូច សង្កាត់ ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងមុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន មានផ្ទុកសារធាតុញៀន) ។ ចំណែកជនរងគ្រោះឈ្មោះ ណុប ដូង ភេទ ប្រុសអាយុ៤០ឆ្នាំជនជាតិ ខ្មែរទីលំនៅផ្ទះលេខ៣៧ ផ្លូវបេតុងភូមិទ្រា១ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ អ្នកលក់នំប៉ាវ ។

វត្ថុតាងចាប់យក៖ ម៉ូតូ០១គ្រឿងម៉ាក DAELIM១០០ ពណ៌ ក្រហម គ្មានពាក់ផ្លាកលេខ លេខតួ=១៩៧០៨៩០ និងលេខម៉ាស៊ីន=៧៥៧០៩១៨ (មានសណ្តោងរ៉ឺម៉កសម្រាប់លក់នំប៉ាវ) ។

ហេតុការណ៍៖ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ០៤និង០០នាទីទៀបភ្លឺ ជនសង្ស័យឈ្មោះ ស៊ូ សិលា ភេទប្រុស អាយុ ២០ ឆ្នាំ និងបក្ខពួកជនសង្ស័យឈ្មោះ ផ្លក់ ភេទប្រុស អាយុ២៥ ឆ្នាំ បានមកធ្វើសកម្មភាព លួចយកម៉ូតូរ៉ឺម៉កលក់នំប៉ាវ របស់ជនរងគ្រោះឈ្មោះ ណុប ដូង ភេទប្រុស អាយុ៤០ឆ្នាំ នៅចំណុចមុខផ្ទះលេខ៧៣ ផ្លូវបេតុង ភូមិទ្រា១ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) ហើយជិះគេចខ្លួនបាត់ និងបានដោះយកសម្ភារ:មួយចំនួនដូចជា៖ ចង្ក្រានហ្គាសចំនួន០១,ធុងហ្គាសចំនួន០១ និងផ្លាកលេខម៉ូតូចំនួន ០១សន្លឹក ទុកចោលនៅចំណុចដីឡូត៍មួយកន្លែងនៅម្តុំសង្កាត់ ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រហូតដល់វេលាម៉ោង ០៥និង០០នាទីទៀបភ្លឺ ថ្ងៃទីខែឆ្នាំដដែល ត្រូវបាននគរបាលប៉ុស្តិ៍ទួលសង្កែទី១ ល្បាតពួនស្ទាក់នៅក្នុងភូមិសាស្រ្តរបស់ខ្លួន ក៏ប្រទះឃើញជនសង្ស័យទាំង០២នាក់ឈ្មោះ ស៊ូ សិលា និងឈ្មោះ ផ្លក់ មានការសង្ស័យក៏ហៅត្រួតពិនិត្យ ស្រាប់តែជនសង្ស័យឈ្មោះ ផ្លក់ រត់ គេចខ្លួនបាត់ នៅសល់តែជនសង្ស័យឈ្មោះ ស៊ូ សិលា ក៏ធ្វើការឃាត់ខ្លួនយកមក ប៉ុស្តិ៍នគរបាលទួលសង្កែទី១ ដើម្បីធ្វើការសាកសួរតែម្តង ក្រោយពីសាកសួររួចជនសង្ស័យឈ្មោះ ស៊ូ សិលា បានសារភាពថាខ្លួន និងឈ្មោះ ផ្លក់ បានលួចម៉ូតូរ៉ឺម៉កគេនៅសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ពិតប្រាកដមែន ។

លុះដល់វេលាម៉ោង០៩មនិង០០នាទីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ទើបប៉ុស្តិ៍នគរបាលទួលសង្កែទី១ បានប្រគល់ជនសង្ស័យឈ្មោះ ស៊ូ សិលា មកឲ្យប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ ធ្វើការសាកសួរបន្តតែម្ដង ។ រហូតដល់វេលាម៉ោង១១មនិង០០នាទី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២០ ទើបជនរងគ្រោះឈ្មោះ ណុប ដូង បានមកដាក់ពាក្យបណ្ដឹងនៅទីស្នាក់ការប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់តែម្តង ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ ណុប ដូង ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

មតិយោបល់