កីឡាករ Juraj Kucka ដែលជាខ្សែការពារដ៏រឹងមាំរបស់ក្លិប Genoa បានបង្ហើបឲ្យដឹងថា គាត់ត្រូវបានគេរុញច្រាន ឬបញ្ជោរ ទាក់ទងជាមួយនឹងក្លិប ហង្សក្រហម ប៉ុន្តែ គាត់និងរក្សាជើងគាត់នៅលើទឹកដីខ្លួននេះ។
កីឡាករវ័យ ២៦ ឆ្នាំ ដែលកំពុងក្តោបតំណែងខ្សែការពារយ៉ាងរីករាយ នារដូវកាលនេះ ក្នុងក្របខណ្ឌ Serie A ហើយក៏កំពុងគិតរឿងខាង ពហុកីឡដ្ឋាន Anfield ទាក់ទងគាត់ផងដែរ។
កីឡាករសញ្ជាតិស្លូវ៉ាគីរូបនេះ បាននិយាយថា “សម្រាប់ព័ត៌មានដែលបានបង្ហាញថា ខ្លួនកំពុងមានទំនាក់ទំនងជាមួយនឹង ក្លិប ហង្សក្រហម នោះវាជាដំណឹងល្អ ដោយខ្ញុំបានឃើញព័ត៌មានមួយនេះនៅលើអ៊ីនធើណេត”។ នេះបើតាមសម្តីកីឡាកររូបនេះបានប្រាប់ដល់ Dennik Sport។កីឡាករសញ្ជាតិស្លូវ៉ាគីរូបនេះ បានបន្តទៀតថា ខ្ញុំមិនបានខលល ទៅកាន់មិត្តរួមជាតិខ្ញុំ Martin Skrtel ឡើយ និងក៏គ្មានគម្រោង ធ្វើដូច្នោះដែរ ។អ្វីដែលខ្ញុំពេញចិត្តជាងគេគឺរក្សាគោលជំហររបស់ខ្លួនលើទឹកដីដែលកំពុងរស់នៅ។
អ្នកលេងវ័យ ២៦ ឆ្នាំ រូបនេះបានបន្តទៀតថា ខ្ញុំជាអ្នកលេងនៅ ក្លិប Genoa ដូច្នេះ អ្វីដែលខ្ញុំគិតនោះគឺការឲ្យលេង Genoa នារដូវកាលក្រោយ។ប៉ុន្តែខ្ញុំក៏អាចស្រម៉ៃពាក់អាវរបស់ក្លិបហង្សក្រហមផងដែរ៕
https://i1272.photobucket.com/albums/y389/domneng/Juray-Kucka_2951246_zps1fbbe067.jpg
មតិយោបល់