ព័ត៌មានជាតិ

បុរសម្នាក់បានផឹកស្រាស្រវឹង ចុះត្រាំទឹកក្នុងអូរ បណ្ដាលឲ្យស្លាប់ នៅខេត្តមណ្ឌលគិរី

មណ្ឌលគិរី: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃសុក្រ០៤កើត ខែបុស្យ ឆ្នាំ ជូត ទោស័ក.ព.ស២៥៦៤ ត្រូវនិងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ នៅវេលាម៉ោង ៧និង៣០នាទី ក្រោយពីបានទទួលបានពត៌មានពីប្រជាពលរដ្ឋថា មានមនុស្សស្លាប់នៅក្នុងទឹកអូរ ស្ថិតនៅភូមិចម្ការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

បន្ទាប់ពីបានទទួលបានដំណឹងនេះកម្លាំងផ្នែកជំនាញក្រុងនៃអធិការក្រុងសែនមនោរម្យ​ និងកម្លាំងប៉ុស្តិរដ្ឋបាលស្ពានមានជ័យ​ បានសហការណ៍នឹងកម្លាំងជំនាញការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រចុះទៅដល់កន្លែងកើតហេតុ​ដើម្បីធ្វើការពិនិត្យនិងធ្វើកោសលវិច្ច័យសាកសពនៅនឹងកន្លែងកើតហេតុ។

សាកសពនៅក្នុងទឹកអូរអណ្តែតផ្កាប់មុខ ក្រោយធ្វើការពិនិត្យនិងធ្វើកោសលវិច្ឆ័យទៅលើដងខ្លួននៃសពកម្លាំងសមត្ថកិច្ចបានបញ្ជក់ថា សាកសពពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ដោយមានតែស្លឹកត្រចៀកខាងឆ្វេងតែប៉ុណ្ណោះមានស្នាមដាច់ដោយត្រីប្រចឹកតែប៉ុណ្ណោះ។

តាមពត៌មានពីឈ្មោះទាវ ភារ៉ា អ្នកនៅក្បែរគ្នាប្រាប់ថា ល្ងាចថ្ងៃទី១៦ខែធ្នូ២០២០ម៉ោង១៨និង០០នាទីជនរងគ្រោះដែលមានឈ្មោះប៉ុន ម៉ៅភេទប្រុសអាយុ៤៥ឆ្នាំជនជាតិខ្មែរទីលំនៅស្នាក់នៅបណ្តោះអាសន្នភូមិឃុំកើតហេតុ ខាងលេីបានផឹកស្រាស្រវឹងហើយប្រាប់ខ្លួនថា ទៅកន្លែងកោសជប់ដោយមិនស្រួលខ្លួន។

ស្រាប់តែព្រឹកឡើងឃើញម៉ូតូនៅចិញ្ចើមផ្លូវក្បែរច្រកចូលផ្ទះ ក៏រុញម៉ូតូយកទុកឲ ដោយសង្ស័យក៏តាមរកឃើញទូរស័ព្ទនៅក្បែរដើមខ្នុរចម្ងាយពីអូរ១៥ម៉ែត្រឃើញស្នាមដេកនិងឃើញស្បែកជើងនៅមាត់អូរនឹងស្នាមជើងចុះអូរតែរកមនុស្សមិនឃើញ លុះព្រឹកឡេីងថ្ងៃ១៨វេលាម៉ោង៧និង៣០នាទីទើបឃើញសពអណ្តែតទឹកអូរហើយក៏បានរាយការណ៍មកសមត្ថកិច្ចតែម្តង។

ម៉្យាងទៀតជននេះជាមនុស្សញៀនស្រាជាខ្លាំង។

តាមកាសន្និដ្ឋានរបស់សមត្ថកិច្ចបានបញ្ជក់ថាសពបានស្លាប់ដោយសារផឹកស្រាស្រវឹងហើយក៍បានចុះត្រាំទឹកបណ្តាលឲ្យខ្យល់គរដួលលង់ទឹកស្លាប់តែម្តង។ក្រោយពីធ្វើកោសលវិច្ឆ័យរួយកម្លាំងសមត្ថកិច្ចបានប្រគល់សពជូនឪពុកមាយកទៅធ្វើបុណ្យតាមប្រពៃណីជាតិ។

មតិយោបល់