ព័ត៌មានជាតិ

បង្រ្កាបមុខសញ្ញាជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ចំនួន២នាក់

កំពត: នៅថ្ងៃសៅរ៍ ៥កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៣និង៣០នាទី កម្លាំងជំនាញប្រឆាំងគ្រឿងញៀន បានបង្រ្កាបមុខសញ្ញាជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ស្ថិតនៅភូមិទន្លេនាម ឃុំចំប៉ី ស្រុកអង្គរជ័យ ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ (ស្រី ០១នាក់ ) និងដកហូតថ្នាំញៀនចំនួន១៦កញ្ចប់។

បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅតុលាការ ដើម្បីអនុវត្តតាមនីតិវិធី៕

មតិយោបល់