កំពង់ចាមៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ជាមួយជំនាញអធិការរដ្ឋាននគរបាលស្រុកកងមាស សហការជាមួយជំនាញ អធិការដ្ឋានស្រុកមុខកំពូល ប៉ុស្តិ៍នគរបាលរដ្ឋបាលរកាកោង១ រការកោង២ និងប៉ុស្តិ៍ព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ដឹកនាំដោយលោកឧត្ដមសេនីយ៍ ត្រី ជីវ សេងរស់ ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន ដោយបានការសម្របសម្រួលនីតិវិធីពីលោកសាន សុភ: ព្រះរាជអាជ្ញា រងអមសាលាដំបូងខេត្តកំពង់ចាម បានបើកកិច្ចប្រតិបត្តិការចុះ បង្ក្រាបករណីជួញដូរ និប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន០១ករណី ។
ជាលទ្ធផលនៃប្រតិបត្តិការថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៤និង៣០នាទី ស្ថិតនៅភូមិព្រែកលិវទី២ ឃុំរការអា ស្រុកកងមាស ខេត្តកំពង់ចាម កម្លាំងបានឃាត់ខ្លួនជនពាក់ព័ន្ធចំនួន៦នាក់ ដកហូតវត្ថុតាងរួមមាន៖ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀន ចំនួន០២កញ្ចប់ ទូរស័ព្ទដៃចំនួន០២គ្រឿង ម៉ូតូ០១គ្រឿង ដាវចំនួន ០១ដើម ។
បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនអនុវត្តបន្តតាមនីតិវិធី ៕
មតិយោបល់