ព័ត៌មានជាតិ

ស្រ្តីវ័យចំណាស់ម្នាក់​ ធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន នៅលើផ្ទះ

កំពង់ធំ: កាលពីវេលាម៉ោងប្រមាណ០៦ និង៥៣នាទីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ មានករណីស្ត្រីវ័យចំណាស់ម្នាក់ មានជំងឺសរសៃប្រសាទ បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង នៅចំណុចលើផ្ទះជនរងគ្រោះ ស្ថិតនៅក្នុងភូមិពន្លៃ ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

សពជនរងគ្រោះឈ្មោះ ជា ម៉ុន ភេទស្រី អាយុ៥៨ឆ្នាំ មុខរបរកសិករ ជនជាតិខ្មែរ រស់នៅភូមិ-ឃុំកើតហេតុ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ ចុះទៅពិនិត្យសាកសពស្រ្តីរងគ្រោះខាងលើ ឃើញថា ពុំមានស្លាកស្នាមអ្វី ដែលសង្ស័យជាករណីអំពើឃាតកម្មនោះឡើយ ។ បន្ទាប់ពីការពិនិត្យរួច សមត្ថកិច្ចសន្និដ្ឋាថា ជនរងគ្រោះស្លាប់ដោយសារចងកធ្វើអត្តឃាតពិតប្រាកដមែន ។

មូលហេតុ៖ មានជំងឺសរសៃប្រសាទ ។

សាកសពស្រ្តីខាងលើ ត្រូវសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់