កំពតៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងនគរបាលស្រុកកំពង់ត្រាច បានចាប់ឃាត់ខ្លួនបុរសម្នាក់ ខណៈពេលដែលជនសង្ស័យមកពីផឹកស្រាស្រវឹងហើយមកដល់ផ្ទះរករឿងឈ្លោះជាមួយជនរងគ្រោះដែលជាប្រពន្ធ ពេលនោះជនរងគ្រោះជេរ ហើយជនសង្ស័យខឹងក៏យកកូនកាំបិតគំរាម និងយកពូថៅវាយទៅលើក្បាលជនរងគ្រោះបណ្តាលអោយបែកហូរឈាម ដេរ៤ថ្នេរ ។ កាលពីថ្ងៃទី២០.១២.២០២០ វេលាម៉ោង១២និង៣០នាទី មានករណីហិង្សាក្នុងគ្រួសារ១ករណីស្ថិតនៅភូមិត្រពាំងជ្រៃ ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។
មន្ត្រីនគរបាលស្រុកកំពង់ត្រាច បានឲ្យដឹងថា ៖ ជនរងគ្រោះឈ្មោះ ឈឹម ឈឿន ភេទស្រី អាយុ៦១ឆ្នាំ(ប្រពន្ធ)ទីលំនៅភូមិឃុំកើតហេតុខាងលើ ។ ចំណែកជនសង្ស័យឈ្មោះ ស៊ុន ឃី ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅភូមិត្រពាំងជ្រៃ ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ។
សូមបញ្ចាក់ថាជនសង្ស័យខាងលើបានប្រើហិង្សាលើជនរងគ្រោះជាញឹកញាប់ណាស់ ទើបជនរងគ្រោះដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ច យើងក៏បានហៅសួរនាំរួចឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ុន ឃី មកបំពេញសំនុំរឿងបញ្ជូនតាមនីតិវិធី ៕

មតិយោបល់