ព័ត៌មានជាតិ

រថយន្តក្រសួងការពារជាតិA12 ផ្លាកលេខខេមរភូមិន្ទ 3.0492 បើករេចង្កូតបុករថយន្ត១គ្រឿងទៀត បណ្តាលឲ្យរងការខូចខាត

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលរថយន្តធុនធំ មានឡូហ្គោក្រសួងការពារជាតិ បានរេចង្កូត ទៅបុករថយន្ត ដែលបើកបញ្រ្ចាសទិស បណ្តាលឲ្យរងការខូចខាត បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០និង៤០នាទីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវមហាវិថី ឈ្នះ ឈ្នះ ក្បែរផ្លូវរថភ្លើង ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងគេឃើញរថយន្ត ដែលមានឡូហ្គោក្រសួងការពារជាតិ ពាក់ផ្លាកលេខ ខេមរភូមិន្ទ 3.0492 បើកបរក្នុងទិសដៅ ពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ សង្ស័យហ្វ្រាំងមិនស៊ី ទើបរេចង្កូតមកចំហៀងផ្លូវម្ខាងទៀត បានបុកជាមួយរថយន្តធំដូចគ្នា ពាក់ផ្លាកលេខ កំពង់ឆ្នាំង 3A-0644 ដែលមានទិសដៅពីត្បូងទៅជើង បណ្តាលឲ្យខ្ទេចទ្វារខាងស្តាំចំហៀងខាងមុខខ្ទេចតែម្តង សំណាងមិនមានអ្នករងរបួស។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងកន្លែងកើតហេតុ វាស់វែងយកដាក់អែបខាង ដើម្បីឲ្យភាគីទាំងសងខាងដោះស្រាយគ្នាមួយជំហៀនសិន ៕

មតិយោបល់