ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ជំនាញកាច់សោរ.ក ម៉ូតូពេលនេះជាប់ហើយ

តាកែវ: កាលពីវេលាម៉ោង៩និង៥នាទីព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ មានករណីអំពើលួច(កាច់សោរ.ក ម៉ូតូ) បានកើតឡើង នៅចំណុចព្រែក៣៧ ស្ថិតក្នុងភូមិក្រាំង ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានចោរកាច់កម៉ូតូនៅត្រង់ចំណុចខាងលេីភ្លាម លោកអធិការ នៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស បានដឹកនាំបញ្ជាកម្លាំងជំនាញអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្នោ ចុះឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ ១/ឈ្មោះ ហ៊ិន ថន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិត្រពាំងព្រីង ឃុំត្រពាំងព្រីង ស្រុកតំបែ ខេត្តត្បូងឃ្មុំ បច្ចុប្បន្នស្នាក់នៅម្តុំផ្សារទួលពង្រ រាជធានីភ្នំពេញ ២/ ឈ្មោះ សូ តុល ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិរមាសឈ ឃុំគោកចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ជនសង្ស័យទាំង០២នាក់ខាងលើបានធ្វើសកម្មភាពលួចកាច់កម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៍ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ស្លាកលេខ តាកែវ 1R-6649 ជារបស់ជនរងគ្រោះឈ្មោះ ញ៉េប កុយ ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្នោ ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនាំមកអធិការដ្ឋានដេីម្បីកសាងសំណុំរឿងតាមនីតិវិធី៕

 

មតិយោបល់