ព័ត៌មានជាតិ

ភ្នំភ្លើង​នៅឥណ្ឌូនេស៊ីបាន​​ផ្ទុះសារជាថ្មី (Video Inside)

ឥណ្ឌូនេស៊ី៖កាលពីថ្ងៃទី ១២ ខែ វិច្ឆិកា​កន្លងទៅនេះ ​ភ្នំភ្លើង Sinabung នៅ Karo នាភាគខាងជើង​ក្នុងខេត្ត North Sumatra ប្រទេស​ឥណ្ឌូនេស៊ី ​បាន​ផ្ទុះ​ឡើង​​ជា​ថ្មីម្តង​ទៀត ដែលបង្កឲ្យមនុស្ស​ប្រមាណជា ៦ ពាន់នាក់ ត្រូវបានជម្លៀស​ចេញ ពី​ផ្ទះសម្បែងរបស់ពួកគេ​។​
2013-11-14_155626
​អ្នកនាំពាក្យ​ទីភ្នាក់ងារជាតិ ​ NDMMA ដែលជាទីភ្នាក់ងារ​​ព្យាបាល និង​កាត់បន្ថយ​​​ ក្នុង​ប្រទេសឥណ្ឌូនេស៊ី ​បាននិយាយថា កំអែលភ្នំភ្លើង បាន​ហូរ​​ចាក់ស្រូប​លើ​​ផ្ទៃដី ចម្ងាយ ៨០០ ម៉ែត្រ ​ដោយឆ្លងកាត់ភូមិជាច្រើន ដែលស្ថិតនៅតំបន់នោះ ។

នៅដើមឆ្នាំនេះដែរ ​រដ្ឋាភិបាលក៏ធ្លាប់បានប្រកាស ​ឲ្យ​ប្រជាជនដែលរស់នៅ ​តំបន់ភ្នំភ្លើងខាងលើ ​ឲ្យរស់នៅ ឲ្យជាង ៣ គីឡូម៉ែត្រពីភ្នំ បន្ទាប់ពីបង្ហាញសញ្ញា មួយ ដែល​មិនសូវ​ស្រួល ​ក្នុងរយៈ​​ពេល ​ប៉ុន្មាន​សប្តាហ៍ នាពេលថ្មីៗ​នេះ​៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ​៖

មតិយោបល់