កោះកុងៈ បុរស វ័យចំណាស់ម្នាក់បានសម្រេចចិត្ត ចង.ក សម្លាប់ ខ្លួន នៅ ក្នុង ព្រៃ កាលពី ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៥និង៣៣ នាទីល្ងាច កម្លាំងអធិការដ្ឋាននគរបាលស្រុកស្រែអំបិល បានទទួលព័ត៌មាន ពីប្រជាការពាររស់នៅភូមិតានី ឃុំជីខលើ ថាបានប្រទះ ឃេីញ មានមនុស្សធ្វើអត្តឃាតដោយចង.កសម្លាប់ខ្លួននៅ ក្នុង ព្រៃ ក្រោយពីទទួលដំណឹង កម្លាំងជំនាញ សហការ ជាមួយ កម្លាំង ប៉ុស្តិ៍រដ្ឋបាល ដោយមាន ការ ចូលរួម ពីគ្រូពេទ្យបង្អែកស្រុកស្រែអំបិល ចុះទៅដល់កន្លែងកើតហេតុ ដោយពិនិត្យ សាកសព ជនរងគ្រោះមានឈ្មោះ អ៊ីង ទិត្យ ភេទ ប្រុស អាយុ ៧៧ ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិតានី ឃុំជីខលើ ស្រុកស្រែអំបិល បានចង.កសម្លាប់ខ្លួនឯងពិតប្រាកដមែន តាមការ សន្និដ្ឋាន របស់ កម្លាំង ជំនាញ និង ក្រុម គ្រូពេទ្យ ។
បច្ចុប្បន្ន សាសពជន រងគ្រោះ បាន ប្រគល់ជូនក្រុមគ្រសាររៀបចំ ធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់