ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍នៅវេលាម៉ោង១២និង៤០នាទី ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ រវាងរថយន្តដឹកដីបុកម៉ូតូពីក្រោយបណ្ដាលឲ្យស្លាប់មនុស្ស០១នាក់ ស្ថិតនៅចំណុចផ្លូវបេតុងស្ថិតក្នុងភូមិ ទួលលៀប សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនរងគ្រោះ(សព)ឈ្មោះ រស់ សុខចាន់រ៉េត ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណេីតនៅ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្នុងភូមិទួលលៀប សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។
បេីកបរម៉ូតូម៉ាកគុប គ្មានស្លាកលេខ។
ចំណែកអ្នកបេីករថយន្តដឹកដីមានឈ្មោះ ពេជ្រ រីម ភេទប្រុស អាយុ៣០ឆ្នាំ បើករថយន្តដឹកដីម៉ាកនីសសាន់ព៌ណស លាយបៃតង ស្លាកលេខ ចង្កូតស្ដាំPP.1457 មានទីលំនៅបច្ចុប្បន្នភូមិរំដួល សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុតាមការរៀបរាប់ពីអ្នកឃើញហេតុការបានប្រាប់ថា នៅវេលាម៉ោងប្រហែល១២និង៤០នាទីឃេីញជនរងគ្រោះជិះម៉ូតូម៉ាកគុបមូលគ្មានស្លាកលេខធ្វើដំណើរពីត្បូងទៅជេីងជិតដល់កន្លែងកេីតហេតុបានបត់ទៅទិសខាងកេីតក៏មានរថយន្តដឹកដីមួយគ្រឿងបេីកយ៉ាងលឿនទិសដៅពីលិចទៅកេីតមកដល់កន្លែងកេីតហេតុក៏បានបុកម៉ូតូពីក្រោយពេញមួយទំហឹងបណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។
បច្ចុប្បន្នសពដឹកទៅតម្កល់នៅវត្តអង្គបឹងចករង់ចាំក្រុមគ្រួសារធ្វេីបុណ្យតាមប្រពៃណី។
ចំណែករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកស្នងការរាជធានីភ្នំពេញ៕
មតិយោបល់