ព័ត៌មានជាតិ

ទុស្សេរខ្សែភ្លើងបណ្តាលឲ្យឆេះផ្ទះខ្ទេចទាំងស្រុងនៅស្រុកពួក

សៀមរាបៈ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ នៅវេលាម៉ោង៣និង០០ នាទី រលត់ទៅវិញនៅវេលាម៉ោ ង៣និង៤៥នាទី ដោយករណីអគ្គិភ័យ ភ្លើងឆេះផ្ទះប្រជាពលរដ្ឋ១ខ្នង ដែលស្ថិតតនៅភូមិព្រៃក្មេង ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ។
បណ្ដាលឲ្យរងការខូចខាត: ផ្ទះ១ខ្នង ទំហំ៥ម៉ែត្រx៨ម៉ែត្រ សង់ពីឈើក្រាលក្ដារ ដំបូល ប្រក់ស័ង្កសីកម្ពស់២.៥ម៉ែត្រ ។
សំភារះឆេះនៅក្នុងផ្ទះរួមមាន:
– ស្រូវ ចំនួន ០៨ ការ៉ុងងធំ (800Kg)
– អង្ករ ចំនួន ៧០ គីឡូក្រាម
– ប្រាក់ចំនួន ២០០,០០០៛ (ម្ភៃម៉ឺន) រៀល
– កង់ចំនួន ០២ គ្រឿង
– ទូរទស្សន៍ចំនួន ០១ គ្រឿង
– ខោអាវ ពូក ចានឆ្នាំង និងសំភារ:មួយចំនួនទៀត ។
ហេតុការខាងលើមិនបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ អធិការដ្ឋាននគរបាលស្រុកពួកនោះទេ ដោយសារផ្លូវតូចចង្អៀតរថយន្តពន្លត់អគ្គិភ័យ ចូលទៅមិនដល់ ពីផ្លូវចូលទៅដល់កន្លែងកើត ហេតុមានចម្ងាយប្រហែល២៥០ម៉ែត្រ ។
មានការជួយអន្ដរាគមន៍ ពីកងកម្លាំង និងប្រជាពលរដ្ឋ ដោយប្រើប្រាស់ម៉ូទ័របាញ់ទឹក និងដោយដៃជួយពន្លត់ភ្លើង ។
មូលហេតុ: បណ្ដាលមកពីទុស្សេរខ្សែភ្លើងត្រង់ចំណុចបារ៉ែតភ្លើង ទើបបណ្ដាលឲ្យឆេះ ៕

 

មតិយោបល់