ព័ត៌មានជាតិ

សមត្ថកិច្ចចេញល្បាត បង្រ្កាបជនសង្ស័យបានម្នាក់ ក្នុងចំណោម៣នាក់ ករណីប្រើប្រាស់នូវសារធាតុញៀន

ភ្នំពេញ: នៅវេលាម៉ោង០២និង០០នាទីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលត្រពាំងក្រសាំងចេញល្បាត ករណីប្រមូលផ្ដុំប្រើប្រាស់សារធាតុញៀន ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ស្ថិតនៅភូមិសាមគ្គីទី៣ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ពេជ្រ ដេវិត ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិព្រៃដូនអ៊ុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

វត្ថុតាងដកបានរួមមាន៖ ម្សៅសក្រាមថ្លាសង្ស័យ ជាសារធាតុញៀនចំនួន១កញ្ចប់តូច និងម៉ូតូហុងដា វេវ ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ1AH6809 ចំនួន១គ្រឿង ។ ចំណែក២នាក់ផ្សេងទៀត បានរត់គេចខ្លួនបាត់ ។

ជនសង្ស័យ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់