កំពង់ឆ្នាំងៈ នៅថ្ងៃ ពុធ ០៩កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៦និង៣០ នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវទឹករវាងបាឡាស្មាច់ ពណ៌ខៀវ ម៉ាស៊ីនម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ១៨សេស បើកបរដោយឈ្មោះ តុង យ៉ាងតឹង ភេទប្រុស អាយុ៤០ឆ្នាំ រួមដំណើរជាមួយប្រពន្ធ ឈ្មោះចាំង ធីព្រឿង ជាជនជាតិ វៀតណាម រស់នៅភូមិចុងកោះ សង្កាត់ផ្សាឆ្នាំង ក្រុងកំពង់ឆ្នាំង និងបាឡាស្មាច់ ពណ៌ខៀវ ម៉ាស៊ីនម៉ាកហ៊ីណូតា ១៨សេស ពណ៌ទឹកក្រូច បើកបរដោយឈ្មោះ អិត យេន ភេទប្រុស អាយុ៥៣ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិថ្នល់ឈើទាល ឃុំផ្លូវទូក ក្នុងដំណើរបញ្ច្រាសទិសគ្នា ។
ហេតុការណ៍នេះបណ្តាលឲ្យរងរបួសធ្ងន់បុរសម្នាក់ ឈ្មោះ អិត យេន និងម៉ាស៊ីន ០១គ្រឿង ម៉ាកណូតា ធ្លាក់លិចទៅក្នុងទឹក ចំណែកឯបាទ្បាស្មាច់០២គ្រឿង និងម៉ាស៊ីនខូចស្រាល ត្រូវបានយកមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលប្រឡាយមាស ដើម្បីកសាងសំណុំ រឿងតាមនីតិវិធី ៕
មតិយោបល់