សៀមរាបៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងនគរបាលស្រុកស្វាយលើ បានឃាត់ខ្លួនបុរសជាកម្មករសំណង់ម្នាក់ទៅតាមបណ្តឹងរបស់គ្រួសារជនរងគ្រោះ ករណីចាប់រំលោភក្មេងស្រីវ័យទើបតែ១០ឆ្នាំបានសម្រេច។ ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងនៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅភូមិខ្នារក្រៅ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។
អធិការនគរបាលស្រុកស្វាយលើ គឺលោកវរសេនីយ៍ឯក ស៊ុន អេង បានឲ្យដឹងថា កម្លាំងនគរបាលស្រុកស្វាយលើ បានឃាត់ខ្លួនជនសង្ស័យម្នាក់មានឈ្មោះ មួក ម៉េង ភេទប្រុស អាយុ ៣៥ឆ្នាំ មានស្រុកកំណើតភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។ ស្នាក់នៅបណ្តោះអាសន្នភូមិខ្នារក្រៅ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ដែលពាក់និងបទល្មើសរំលោភសេពសន្ថវៈ។
លោលោកបន្តថា អង្គហេតុនៃរឿងនៅវេលាម៉ោង ១០នឹង៤០នាទីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ជនរងគ្រោះឈ្មោះ រ ស.ត ភេទស្រី អាយុ ១០ឆ្នាំ រស់នៅស្រុកពួក ខេត្តសៀមរាប។ ជនរងគ្រោះបានទៅដាំបង្គោលរបង និងដាក់លួសបន្លានៅចំណុចដីចំការឈ្មោះ រៀម វ៉ាន់សាក់ ភូមិខ្នារក្រៅ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ជាមួយឪពុកបង្កើតនិងពូព្រមទាំងជនសង្ស័យ។ ពេលទៅដល់ចំណុចដីចំការឪពុកជនរងគ្រោះ បានដាំបង្គោលរបងនៅចម្ងាយពីជនរងគ្រោះប្រហែល ២០០ម៉ែត្រ ចំណែកជនសង្ស័យ និងជនរងគ្រោះបានវាយបន្លាលួសជាមួយគ្នា ដោយជនរងគ្រោះជាអ្នកទាញបន្លាលួសជនសង្ស័យជាអ្នកដំបន្លាលួសភ្ជាប់និងបង្គោលរបង នៅពេលជនរងគ្រោះហត់អស់កម្លាំង ជនរងគ្រោះក៏បានទៅសំរាកនៅព្រៃល្បះក្នុងចំការ។ ឃើញជនរងគ្រោះចូលព្រៃដូចនេះជនសង្ស័យក៏ដើរតាមពីក្រោយសំដៅទៅរកជនរងគ្រោះហើយបានធ្វើសកម្មភាពចាប់ផ្តួលជនរងគ្រោះទៅនិងដីរួចសង្កត់ជនរងគ្រោះ សំរាតខោជនរងគ្រោះត្រឹមក្បាលជង្គងរួចជនសង្ស័យស្រាតខោរបស់ខ្លួនធ្វើសកម្មភាពយកប្រដាប់ភេទស៊កចូលប្រដាប់ភេទជនរងគ្រោះបានប្រហែលមួយថ្នាំងដៃជនរងគ្រោះឈឺចុកចាប់ក៏ខំរើបំរាស់និងស្រែកយំស្របពេលនោះឪពុកជនរងគ្រោះមកទាន់ជនសង្ស័យក៏ឈប់សកម្មភាពហើយគេចខ្លួននៅក្នុងដីចំការ។ ឪពុកជនរងគ្រោះនិងជនរងគ្រោះបានត្រឡប់មកផ្ទះហើយរាយការណ៍ជូនសមត្ថកិច្ច។
លោកបន្ថែមថា សម្ថកិច្ចយើងបានចុះទៅកន្លែងកើតហេតុនាំខ្លួនជនសង្ស័យមកសាកសួរ រូបគេបានសារភាពថា ពិតជាបានប្រព្រឹត្តសកម្មភាពខាងលើដូចការចោទប្រកាន់មែន។
បច្ចុប្បន្នកម្លាំងនគរបាលស្រុកស្វាយលើ កំពុងកសាងសំណុំរឿងនេះដើម្បីបន្តនិតិវិធីទៅតាមផ្លូវច្បាប់៕
មតិយោបល់