ព័ត៌មានជាតិ

បង្រ្កាបជនសង័្សយម្នាក់ ករណីលួចទ្រព្យសម្បត្តិពលរដ្ឋ ក្នុងលំនៅដ្ឋាន ក្រុងបាត់ដំបង

បាត់ដំបងៈ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង២៣ និង៣១នាទី អនុវត្តតាមយោបល់ដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចមតិណែនាំរបស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នង ការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ នៅចំណុចភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង លោកវរសេនីយ៍ ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទ័ណ្ឌកម្រិតស្រាល ដឹកនាំក្រុមអន្តរាគមន៍ បង្ការបង្ក្រាបសហការជាមួយនគរ បាលក្រុងបាត់ដំបង ដែលមានលោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ ជាអធិការចុះប្រតិបត្តិការ បង្ក្រាបករណី (លួចយកទ្រព្យសម្បត្តិក្នុងលំនៅដ្ឋាន ) មួយករណីនិងបានធ្វើការនាំខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ម៉ន ស៊ីណាត ហៅ រាម ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិវត្តរកា សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មកធ្វើការសាកសួរ ស្រាវជ្រាវ ។

សូមជម្រាបជូនថា កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ក្នុងលំនៅដ្ឋានរបស់ជនរងគ្រោះឈ្មោះ អន សំផន ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង័្សយបានធ្វើសកម្មភាព លួចយកទ្រព្យសម្បត្តិពីក្នុងលំនៅដ្ឋានរួមមាន៖ ទូរស័ព្ទដៃចំនួន ០៣ គ្រឿង,ម៉ូទ័រស្វានធំ ពណ៌ខៀវ ចំនួន ០១គ្រឿង,ម៉ូទ័រកាត់ការ៉ូ ចំនួន ០១គ្រឿង, ខ្សែភ្លើងទំហ៊ំ២.៥ មីលីម៉ែត្រ ពណ៌ខ្មៅចំនួន ៣០ ម៉ែត្រ,កាបូបស្ពាយពណ៌ក្រហមចំនួន ០១,មួកសុវត្ថិភាពពណ៌ខ្មៅចំនួន០១ ។

ក្រោយកើតហេតុ និងអនុវត្តតាមវិធានការជំនាញ របស់នគរបាលទើបសមត្ថកិច្ចនគរបាលឈានទៅធ្វើការឃាត់ ខ្លួនមុខសញ្ញាជាជនសង័្សយខាងលើ ព្រមទាំងដកហូតនូវទ្រព្យសម្បត្តិនោះ យកមកប្រគល់ជូនម្ចាស់វិញ ។

បច្ចុប្បន្នសមត្ថកិច្ចការិយាល័យជំនាញ កំពុងធ្វើការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំ បូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់