ព័ត៌មានជាតិ

សង្ស័យករណីឃាតកម្ម! ផ្ទុះកាំភ្លើងខ្លី០២គ្រាប់ បណ្តាលឲ្យស្លាប់២នាក់ នៅក្នុងថ្លុកឈាម

ស្ទឹងត្រែងៈ (ព័ត៌មានបឋម) នៅល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០២១ មានរកណីសង្ស័យអំពើឃាតកម្ម ផ្ទុះគ្រាប់កាំភ្លើងខ្លី លាន់ឡើងផ្ទួនៗគ្នាចំនួន០២គ្រាប់ បណ្តាលឲ្យមនុស្សប្រុស-ស្រីចំនួន០២នាក់ ស្លាប់ភ្លាមៗ នៅក្នុងថ្លុកឈាម ក្បែរកែងផ្សារធំស្ទឹងត្រែង ទល់មុខធនាគារ បង្កការភ្ញាក់ផ្អើលកើតឡើង នៅកណ្តាលក្រុង ស្ថិតត្រង់ចំណុចភូមិ ត្រពាំព្រីង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

ករណីផ្ទុះអាវុធខាងលើនេះ មូលហេតុមិនទាន់ដឹងច្បាស់ប្រាកដនោះទេ ។ ខណៈនេះកម្លាំងសមត្ថកិច្ចជំនាញ នៅក្នុងមូលដ្ឋាន លោកក៏បានចុះទៅដល់ចំណុចកើតហេតុ ធ្វើការពិនិត្យតាមនីតិវិធីច្បាប់ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News យើងខ្ញុំនឹងផ្សាយជូនពេលក្រោយបន្តទៀត ៕

មតិយោបល់