ព័ត៌មានជាតិ

Update៖ ក្មេងស្រីម្នាក់កាន់ប៉េតប៉ោងចូលលេងក្នុងបន្ទប់ទឹកស្រាប់តែដាំដូងចូលធុងឈ្លក់ស្លាប់ភ្លាមៗ

ភ្នំពេញ: ក្មេងស្រីតូចម្នាក់បានស្លាប់ភ្លាមៗមួយរំពេចដោយសារតែដាំក្បាលចូលទៅក្នុងធុងទឹក១ ខណ:ដែលស្រ្តីជាម្ដាយរវល់ភ្លេចខ្លួន ។ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្ទះជួល ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងស្រីរងគ្រោះដល់ស្លាប់បាត់បង់ជីវិតនោះឈ្មោះវ៉ៅ ស្រីនីត អាយុ១ឆ្នាំ មានម្ដាយឈ្មោះណុប គន្ធា ស្នាក់នៅក្នុងបន្ទប់ផ្ទះជួលកើតហេតុខាងលើ។នៅមុនពេលកើតហេតុខណ:ដែលស្រ្តីជាម្ដាយជារវល់នៅនៅមុខបន្ទប់ជួល ក្មេងស្រីរងគ្រោះបានលេងជាមួយក្មេងៗផ្សេងទៀតនៅក្នុងបន្ទប់ ហើយក្រោយមកក្មេងៗដែលលេងជាមួយបាននាំគ្នាទៅផ្ទះវិញអស់នៅសល់តែក្មេងស្រីរងគ្រោះលេងម្នាក់ឯង ។

ប្រភពដែលបានបន្តឲ្យដឹងទៀតថា នៅខណ:ពេលដែលក្មេងៗលេងជាមួយកូនទៅផ្ទះអស់ ស្រ្តីជាម្ដាយភ្លេចខ្លួនពុំបានចាប់អារម្មណ៍មើលកូនឡើយ ។លុះក្រោយមកទើបនឹកឃើញកូននិងបានតាមរកហើយបានប្រទះឃើញនៅក្នុងទឹកដោយឃើងឡើងលើក្បាលចុះក្រោមនិងឈក់ទឹកស្លាប់បាត់ទៅហើយ ដែលទឹកនោះមានជម្រៅត្រឹមតែប្រមាណ២ទៅ៣តឹកប៉ុណណោះ ។

ប្រភពដដែលបានបន្តទៀតថា ភ្លាមៗនោះដោយមិនអស់ចិត្តថាកូនស្លាប់ក៏បាននាំទៅកាន់មន្ទីរពេទ្យ ដើម្បីសង្រ្គោះបន្ទាន់ ប៉ុន្តែពេលទៅដល់គ្រូពេទ្យបានប្រាប់ថា កូនស្លាប់ហើយទើបដឹកកូនត្រឡប់ទៅផ្ទះវិញនិងរាយការណ៍ជូននគរបាលមូលដ្ឋានឲ្យចុះទៅពិនិត្យមើលតែម្ដង៕

 

មតិយោបល់