ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

សុខ ​ជំ​នោរ​ ​ថា​​​​​អ្នក​សិ​ល្បៈ​​ហ​ក់​ចូ​ល​នយោ​បា​យ​​​ដើម្បី​ដូ​រ​បា​យស៊ី​ ​ធ្វើ​ឲ្យ​ ខាំ​ ​ភូ​រិ​ ​ក្តៅ​​ស្លឹ​ក​ត្រ​ចៀក​​

​ខណៈ​ដែល​បាន​ឃើញ​លោក សុខ ជំនោ​រ អតីត​កវីនិពន្ធ​រួម​ដំបូល​ជាមួយគ្នា សរសេរ​លើ​ហ្វេ​សប៊ុក​ប៉ុន្មាន​បន្ទាត់​បានធ្វើឲ្យ លោក ខាំ ភូរិ ជះ​កំហឹង​តប​វិញ ដោយ​សរសេ​លើ​ហ្វេ​ស​ប៊ុកខ្លួន​ថា “​ជា​រឿង​គួរ​អោយ​ចង់​សើច​ដែល​មនុស្ស​ធ្លាប់​រស់​ក្រោម​ដំបូល​តែ​មួយ ប្រើ​ពាក្យ​រិះគន់​គ្នា​ដោយ​ឈរ​លើ​ទស្សនះ​អស្ចារ្យ​ហួសហេតុ​…​ម៉េច​បាន​ជា​ដឹងថា​គេ​ហក់​ចូល​នយោបាយ​ដើម្បី​ដូរ​បាយស៊ី​…?
​តាម​ខ្ញុំ​ដឹង​គេ​មាន​ជីវភាព​គ្រាន់បើ​ជាង​អ្នក​និយាយ​ឆ្ងាយ​ណាស់​……​មក​ពី​ទស្សនះ​ផ្ទុយគ្នា​ទេ​ដឹង​បាន​….?​គួរ​យល់​ធ្លាប់​រស់​ក្រោម​ដំបូល​តែ​មួយ​ផង​អ្ហា​…
​រូបភាព​៖​ជនអនាមិក​ផ្ញើរ​អោយ ” ។​

​ជាក់​ណាស់​មួយរយៈ​ចុងក្រោយ​នេះ ដោយសារតែ​រឿង​នយោបាយ​បាន​ធ្វើ​ឲ្យ​សិល្បៈករ​ជាច្រើន មិន​មើល​មុខ​គ្នា បែកបាក់​សាមគ្គី ដោយ​ឈរ​លើ​គោល​គំនិត​សុទិដ្ឋិនិយម​ថា​ខ្លួន​ត្រូវ​រហូត ។
​ទន្ទឹម​ជាមួយនឹង​គ្នា​នេះ​ដែរ​រហូត​ដល់​មាន អ្នកសិល្បៈ​មួយចំនួន បានសម្លាប់​អាជីព​របស់​ខ្លួន ធ្វើឲ្យ​ប្រជាពលរដ្ឋ​ខឹងសម្បារ​យ៉ាងខ្លាំង ដោយ​ម្នាក់​ប្តេជ្ញាចិត្ត លែង​គាំទ្រ​តារា​ទាំងនោះ រាល់​ការសម្តែង និង​ច្រៀង ៕
​សូម​ទស្សនា​រូបភាព​អត្ថន័យ លោក ខាំ ភូរិ ជះ​កំហឹង​លើ​លោក សុខ ជំនោ​រ ៖​
2014-12-11_091359

មតិយោបល់