ព័ត៌មានជាតិ

រថយន្តរត់តាក់ស៊ីបើកបុកម៉ូតូពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ នៅក្រុងកំពង់ឆ្នាំង

កំពង់ឆ្នាំង: នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១០និង១០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តបុកម៉ូតូ ស្ថិតត្រង់ចំណុចមុខហាងលក់គ្រឿងសំណង់ តាំង ម៉េងរ័ត្ន ភូមិដំណាក់ពពូល សង្កាត់/ក្រុង/ខេត្តកំពង់ឆ្នាំង។

រថយន្តបង្ក រត់តាក់ស៊ី ពាក់ស្លាកលេខ ភ្នំពេញ 2BA-0582។
ម៉ូតូម៉ាក ឌ្រីមសង់ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1J-8036 អ្នកបើកបររងរបួសធ្ងន់។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី រីឯជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់