សៀមរាបៈ លោកវរសេនីយ៍ត្រី ដា ចំរើន អធិការរងនគរបាលក្រុងសៀមរាប បានប្រាប់ Post News ថា ករណីអគ្គិភ័យឆេះផ្ទះ ស្ថិតនៅក្រុមទី៥ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប កាលពីម៉ោង៣រសៀល ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨។
ម្ចាស់ផ្ទះឈ្មោះ ហង្ស សុភា ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរនៅផ្ទះ មានស្រុកកំណើតនៅភូមិបឹងដូនប៉ា ឃុំសៀមរាប ស្រុកសៀមរាប ខេត្តសៀមរាប បច្ចុប្បន្នរស់នៅកន្លែងកើតហេតុ ការខូចខាតផ្ទះជួលបន្ទប់ចំនួន៥បន្ទប់ ក្នុង១បន្ទប់ប្រវែង៥គុណ៦ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី(ខូចខាតទាំងស្រុង)។
មូលហេតុ តាមការសន្និដ្ឋានបឋមទុស្សេខ្សែភ្លើង(ឆ្លងចរន្តអគ្គិសនី) ប្រើប្រាស់ឡានទឹកនគរបាលខេត្តចំនួន៣គ្រឿង កងរាជអាវុធហត្ថ៣គ្រឿងប្រើទឹកអស់៦ឡាន។
ពន្លត់ចប់ជាស្ថាពរវេលាម៉ោង៣និង២០នាទីរសៀលថ្ងៃខែដដែល ករណីខាងលើនេះមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សទេ៕
មតិយោបល់