ព័ត៌មានជាតិ

លោកតាម្នាក់ស្លាប់ភ្លាមៗបន្ទាប់ពីរថយន្តបុកពីក្រោយនៅស្រុកថ្មគោល

បាត់ដំបង: នៅថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១០និង៤៥នាទី លើផ្លូវជាតិលេខ៥ កំពុងស្ថាបនា ត្រង់ចំណុចក្រុមទី១២ ភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងរថយន្តធុនស្រាល និងម៉ូតូ (ទិសដៅស្របគ្នា )បណ្តាលឲ្យបុរសវ័យចំណាស់ស្លាប់ភ្លាមៗ ។

តាមប្រភព័ត៌មានបានឲ្យដឹងថាមុនពេលកើតហេតុមានរថយន្តធុនស្រាលម៉ាកស៊ីណា(SIENNA XLE) ពណ៍ស ពាក់ស្លាកលេខសៀមរាប 2C-6900បើកពីទិសខាងជើងទៅត្បូងក្នុងល្បឿនលឿន ដល់ចំណុចកើតហេតុ បានបុកម៉ូតូហុងដាឌ្រីម C១២៥ ពណ៍ខ្មៅ ស៊េរី២០១២ ពាក់ស្លាកលេខបាត់ដំបង 1M-2208 បើកទិសស្របគ្នាចំពីក្រោយផ្នែកខាងស្តាំ បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅកន្លែងកើតហេតុចំនួន០១ នាក់ ប្រុស ចំណែករថយន្តចតចោល អ្នកបើកបររត់គេចខ្លួនបាត់ ។
១-អ្នកបើកបររថយន្តស៊ីណា មិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន)
២.អ្នកបើកបរម៉ូតូឈ្មោះ គឹម ហាប់ ភេទប្រុស អាយុ៧៤ឆ្នាំ រស់នៅភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង (ស្លាប់ ) ។
ករណីនេះ ជំនាញស្រុកបានប្រគល់ឱ្យការិយាល័យចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី៕

 

មតិយោបល់