ព័ត៌មានជាតិ

ជើងខ្លាំងលក់គ្រឿងញៀនផ្លូវវេងស្រេងជាប់ខ្នោះសមត្ថកិច្ចហើយ

ភ្នំពេញ: នៅថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០១៩ វេលាម៉ោង៦និង១០នាទី នៅចំនុច ភូមិត្រពាំងថ្លឹង០៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីជូញដូរសារធាតុញៀនដោយខុសច្បាប់ បង្កឡើងដោយជនសង្ស័យ១នាក់។

ជនសង្ស័យឈ្មោះ កែវ សុផាត ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងថ្លឹង០៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

វត្ថុតាងចាប់យករួមមាន ក្រាមសថ្លាចំនួន ១៥កញ្ចប់តូច នឹង ០១កញ្ចប់ធំល្មម។( សង្ស័យថាជាគ្រឿងញៀន)

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ បញ្ចូនទៅកាន់ផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីបន្តនីតិវិធី សួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រងចាំបញ្ជូនទៅតុលារការចាត់ការតាមនិតិវិធីច្បាប់៕

 

មតិយោបល់