ព័ត៌មានជាតិ

មុនចង.ក បន្សល់ពាក្យមួយឃ្លា(យប់ហ្នឹងអញនឹងធ្វើក្មេងប៉ោឡែហើយព្រោះខំធ្វើការក៏មិនបានអីដែរ)

ភ្នំពេញ: ករណី អត្តឃាត ដោយចង.កនឹងខ្សែគោបណ្តាលឲ្យស្លាប់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៣០ នាទីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២០ នៅចំនុចក្នុងបន្ទប់កម្មករស្ថិតនៅភូមិ កម្រៀង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនរងគ្រោះសព ឈ្មោះ អៀង វលក្ខណ៍ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ ជាងសំណង់ ទីលំនៅបច្ចុប្បន្ន ស្ថិតនៅភូមិកម្រៀង សង្កាត់ កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
តាមការរៀបរាប់ពីបងប្រុសបង្កើត(សព)បានឲ្យដឹងថានៅវេលាម៉ោង១២និង១០នាទីប្អូនប្រុស(សព)បាននិយាយមកខ្លួនថា(យប់ហ្នឹងអញនឹងធ្វើក្មេងប៉ោឡែហើយព្រោះខំធ្វើការក៏មិនបានអីដែរ)ពេលនោះបងប្រុសសើចហើយដើរចេញព្រោះមិនដែលលឺប្អូននិយាយបែបនិងក្រោយមកបាត់ប្អូនយូរពេកក៏បានដើរទៅបន្ទប់គោះទ្វារហៅប្អូនតែមិនឆ្លើយសោះរួចខ្លួនបានឡើងទៅមើលពីលើធ្នឹមក៏បានឃើញប្អូនរបស់ខ្លួន(ចង.ក)និងខ្សែគោស្លាប់បាត់ទៅហើយរួចខ្លួនស្រែកហៅឲ្យគេជួយនិងរាយការណ៍មកសមត្ថកិច្ចតែម្តង។

ក្រោយសមត្ថកិច្ចពិនិត្យរួចសពពិតជាបានធ្វើអត្តឃាត(ចងក)ពិតប្រាកដ៏មែន ទើបប្រគល់ជូនក្រុមគ្រូសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់