ព័ត៌មានជាតិ

សូមមេត្តាឈប់យល់ច្រឡំទៀតទៅ ! រូបភាពបុរសម្នាក់ដែលត្រូវបានចែកចាយថា ជាជនដៃដល់បាញ់មន្ដ្រីនគរបាលនោះមិនពិតនោះទេ

យោងតាមផេករបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ បានឲ្យដឹងថាសូមជម្រាបជូនសាធារណ:ជន និងបងប្អូនអ្នកសារព័ត៌មានឲ្យបានជ្រាបថា រូបភាពបុរសម្នាក់ដែលត្រូវបានចែកចាយថា ជាជនដៃដល់បាញ់មន្ដ្រីនគរបាលនោះមិនពិតនោះទេ។ បុរសខាងលើ គឺជាម្ចាស់ផ្ទះដែលសមត្ថកិច្ចរកឃើញឡានរបស់ក្រុមជនសង្ស័យ ហើយត្រូវបានហៅទៅសួរនាំប៉ុណ្ណោះ។ បច្ចុប្បន្នកម្លាំងនគរបាលជំនាញកំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីចាប់ខ្លួនជនដៃដល់មកផ្ដន្ទាទោសតាមច្បាប់៕

 

មតិយោបល់