ព័ត៌មានជាតិ

រថយន្តបើកលឿនបុកម៉ូតូបត់ឆ្វេង បណ្ដាលឲ្យស្លាប់អ៊ំប្រុសវ័យ ៧៦ឆ្នាំម្នាក់ នៅស្រុកពួក

សៀមរាប: នៅថ្ងៃអាទិត្យ ៥រោច ខែបុស្ស ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០២១
វេលាម៉ោង ២និង៥០នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូកើតហេតុលើផ្លូវជាតិលេខ៦ បង្គោលគីឡូម៉ែត្រលេខ៣២៩-៣៣០ ភូមិគោកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប។

រថយន្តម៉ាក ហាយឡិនឌ័រ ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង 2B-3606 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) បើកបរទិសដៅពីកើតទៅលិចបានបុកម៉ូតូម៉ាក វ៉េវ ផលិតឆ្នាំ២០០១ ពណ៌ក្រហម ពាក់ផ្លាកលេខ ស្វាយរៀង 1A-1484 បើកបរដោយឈ្មោះ ម៉ៅ វ៉ាត ភេទប្រុស អាយុ ៧៦ឆ្នាំ នៅភូមិគោកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាម បើកបរទិសដៅពីកើតទៅលិចហើយបត់ឆ្វេង។
បណ្តាលឲ្យ៖
-ស្លាប់មនុស្ស ១នាក់ ឈ្មោះម៉ៅ វ៉ាត
-ខូចខាត:ម៉ូតូ១គ្រឿងធ្ងន់ និងរថយន្ត១គ្រឿងមធ្យម។

មូលហេតុ៖ អ្នកបើកម៉ូតូបត់ឆ្វេងមិនប្រយ័ត្ន អ្នកបើកបររថយន្តបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។

ក្រោយពេលកើតហេតុកម្លាំងជំនាញ បានចុះវាស់វែងកន្លែងកើតហេតុ កសាងសំណុំរឿង និងដកហូតវត្ថុតាងពាក់ព័ន្ធរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តនីតិវិធី សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់