ព័ត៌មានជាតិ

រថយន្តស្ទូចទ្បូហ្គោ «អគ្គិសនី ខេត្តព្រះសីហនុ» ពន្លះម៉ូតូមួយគ្រឿង របួសធ្ងន់យុវជនម្នាក់

ព្រះសីហនុ: កាលពីម៉ោង ៧ និង៣០នាទីយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូ២០៩-២១០ ស្ថិតក្នុងភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ច បានឲ្យដឹងថា រថយន្តស្ទូច០១គ្រឿង ក្បាលពណ៌ ស ពាក់ស្លាកលេខ ព្រះសីហនុ ៣A-៦៥១៣ ទិសដៅពីភ្នំពេញមកខេត្តព្រះសីហនុ (អ្នកបើកបរគេចខ្លួន) មកដល់ចំណុចកើតហេតុ បានបត់ឆ្វេងក៏បុកទៅលើម៉ូតូ០១គ្រឿង ម៉ាកហុងដា ០១៧ ពណ៌ ខ្មៅពាក់ស្លាកលេខ ព្រះសីហនុ ១G ៩០៦៧ ទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួស។

ជនរងគ្រោះ ឈ្មោះ រ៉េត រ័ត្ននី ភេទប្រុសអាយុ១៧ឆ្នាំ មានទីលំនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត។

បច្ចុប្បន្នវត្ថុតាង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់