ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះផ្ទះ ពលរដ្ឋមួយកន្លែង នៅខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ: នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០៧និង០០នាទី មានករណីអគ្គិភ័យឆាប់ឆេះមួយ បានកើតឡើង នៅចំណុចផ្ទះរបស់ឈ្មោះ ស្វាយ ចាន់ថន ភេទប្រុស ស្ថិតនៅភូមិម៉ាស៊ីនទឹក ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

ករណីនេះមិនបណ្ដាលឲ្យរងរបួសដល់មនុស្សទេ គ្រាន់តែបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិមួយចំនួនក្នុងផ្ទះ ជនរងគ្រោះខាងលើ។

មូលហេតុ៖ ឆ្លងចរន្តអគ្គិសនី ។

ករណីនេះជំនាញបានទប់ស្កាត់បានទាន់ពេលវេលា ដោយប្រើទឹកអស់ចំនួន០១ឡានស្មើនឹង០៤ម៉ែ្រគូប ៕

មតិយោបល់