ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ចុះផ្សព្វផ្សាយពីបញ្ហាសុវត្ថិភាព និងច្បាប់ចរាចរណ៍ថ្មី ដល់និស្សិតពេទ្យ

ភ្នំពេញៈ ក្រុមអ្នកធ្វើការងារពាក់ព័ន្ធនិងបញ្ហាសុវត្ថិភាព និងច្បាប់ ចរាចរណ៍ផ្លូវគោគថ្មី អង្គការជនពិការងន្តរជាតិ គណះកម្មាធិការជាតិ សុវត្ថិភាព ចរាចរណ៍ផ្លូវគោគ ក្រសួងមហាផ្ទៃ រួមជាមួយថ្នាក់ដឹកនាំ សាកលវិទ្យាល័យ ក្មួយៗនិស្សិត ប្រមាណជាង៣០០នាក់ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦នេះ បានចុះទៅអប់រំផ្សព្វផ្សាយ អំពីច្បាប់ ចរាចរណ៍ផ្លូវគោគថ្មី ឆ្នាំ២០១៦ដល់និស្សិត នៅសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាលភ្នំពេញ។

មានប្រសាសន៍នៅក្នុងពេលនោះ កញ្ញាAnita PESON នាយកស្តីទី នៃអង្គការជនពិការអន្តរជាតិ បានឲ្យដឹងថា ដោយមានក្តីព្រួយបារម្មណ៍ ពីចំនួនដ៏ច្រើនឡើង នៃអ្នករងគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងប្រទេសកម្ពុជា បានរួមសហការគ្នា ជាមួយក្រុម អ្នកជំនាញក្នុងការចែករំលែកព័ត៌មាន ស្តីពីសុវត្ថិភាពចរាចរណ៍នេះ ដល់គ្រប់អ្នកពាក់ព័ន្ធ ពិសេស អ្នកប្រើប្រាស់ ផ្លូវឲ្យមានការយល់ដឹងអំពីច្បាប់ ចរាចរណ៍ផ្លូវគោកគថ្មី និងរួមគ្នាគោរពច្បាប់ ដើម្បីកាត់បន្ថយ ឲ្យបាននូវ ចំនួនអ្នកគ្រោះថ្នាក់ចារាចរណ៍ នៅក្នុងប្រទេសកម្ពុជា។

កញ្ញាបន្តថា មានចំនួនអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ យ៉ាងតិចណាស់៦នាក់ ក្នុង១ថ្ងៃ និងមានអ្នករងរបួស យ៉ាងហោចក៏១២នាក់ ក្នុង១ថ្ងៃផងដែរ ហើយអ្នកស្លាប់និងរងរបួសទាំង នោះភាគច្រើជាយុវជន ដែលជាមនុស្សដ៏សំខាន់ ជាធនធានដ៏មានតម្លៃរបស់ជាតិនិង ជាទំពាំងស្នងឬស្សី។

លោក ឈួន វ៉ន់ អគ្គលេខាធិការរង នៃគណកម្មាធិការជាតិ សុវត្ថិភាព ចរាចរណ៍ផ្លូវគោគ បានលើកឡើងថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនយានយន្ត ទោចក្រយាន្តមានការកើនទ្វេដង។ ទន្ទឹមគ្នានោះគ្រោះថ្នាក់ ចរាចរណ៍ ដែលបង្កដោយកត្តាមនុស្ស មានការកើនឡើង គួរឲ្យព្រួយបារម្មណ៍ ក្នុងរយៈពេល១០ឆ្នាំ ចុងក្រោយនេះ។

លោកអគ្គលេខាធិការរងបានបន្តថា តួរលេខគ្រោះថ្នាក់ ដែលមានការ កើនឡើងខ្ពស់នេះ បានជំរុញឲ្យ មានការចាត់វិធានការ ចូលរួមដោះស្រាយពី សំណាក់ មជ្ឈដ្ឋានទាំងអស់ នៅក្នុងប្រទេសកម្ពុជា ក្នុងការរៀបចំ ផែនការ យុទ្ធសាស្រ្ត ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅកម្ពុជា ពិសេសបន្តអប់រំ ផ្សព្វផ្សាយ អំពីច្បាប់ ចរាចរណ៍ផ្លូវគោគថ្មី ឲ្យបានគ្រប់ស្រទាប់វណ្ណះ ជាមួយស្ថាប័នពាក់ព័ន្ធទាំងជាតិ និងអង្គការដៃគូរអន្តរជាតិ ដើម្បីកាត់បន្ថយ អត្រាគ្រោះថ្នាក់ចរាចរណ៍ នៅកម្ពុជា ឲ្យបានជាអតិបរិមា។

លោកសាស្រ្តាចារ្យ សេង សុភាព សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យ សុខាភិបាល ភ្នំពេញមានប្រសាសន៍ថា ការផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ នៅទីនេះ និងកន្លងមករបស់ក្រុមអ្នកធ្វើការ ពាក់ព័ន្ធទាំងអស់ ពិតជាមាន សារៈសំខាន់ណាស់ ព្រោះយើងមើលឃើញថា បច្ចុប្បន្ននេះ ឃាតករលាក់មុខ តាមផ្លូវបានឆក់យកជីវិត មនុស្សជាច្រើនពាន់នាក់ ក្នុងមួយឆ្នាំៗ គួរឲ្យព្រួយបារម្មណ៍បំផុត ។ ក្រៅពីនេះបានបន្សល់ទុកនូវជនពិកា រាប់ម៉ឹននាក់ទៀត ដោយសារគ្រោះថ្នាក់ចរាចរណ៍ ។

តាមរយៈការផ្សព្វផ្សាយនេះ លោករំពឹងថា និស្សិតទាំងអស់នៅទីនេះ ពិតជាទទួលបាននូវចំណេះដឹងថ្មីបន្ថែមទៀត អំពីច្បាប់ចរាចរណ៍ ហើយចូលរួមអនុវត្ត ឲ្យបានល្អគ្រប់គ្នា ពិសេសនាំយកទៅ ចែករំលែកដល់មិត្តភ័ក្រ បងប្អូន ក្រុមគ្រួសារបន្ត និងអាចចែករំលែក ដល់អ្នកដទៃ ដែលមិនបានដឹងអំពីបញ្ហាច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ៕

photo_2016-08-11_15-54-41photo_2016-08-11_15-54-50photo_2016-08-11_15-54-54

មតិយោបល់