ព័ត៌មានជាតិ

បុរសប្រើសារធាតុញៀនម្នាក់ ខឹងប្រពន្ធដើរលេងផ្ទះអ្នកជិតខាង ដុតផ្ទះបណ្តលឲ្យឆេះខ្ទេច

បន្ទាយមានជ័យ: នៅវេលាម៉ោង១២និង០០នាទីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ មានករណីអគ្គិភ័យឆេះផ្ទះពលរដ្ឋមួយកន្លែង បណ្តាលឲ្យរងការខូចខាត បង្កឲ្យមានការភ្ញាក់ផ្អើល ស្ថិតភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

ករណីគ្រោះអគ្គិភ័យខាងលើនេះ នៅមុនពេលកើតហេតុ មានបុរសប្រើប្រាស់សារធាតុញៀនម្នាក់ ខឹងប្រពន្ធរបស់ខ្លួន រឿងដើរលេងផ្ទះអ្នកជិតខាង មិនសូវនៅផ្ទះរបស់ខ្លួន ដែលជាហេតុនាំឲ្យប្តីខឹងសម្បារ និងឈានដល់ការដុតផ្ទះ បណ្តាលឲ្យឆេះខ្ទេច ខណ:កំពុងឆេះក៏មានវត្តមានកម្លាំងសមត្ថកិច្ចជួយអន្តរគមន៍ផងដែរ ប៉ុន្តែជួយមិនទាន់ ។

ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនេះ ប្រភេទឈើប្រក់ស័ង្កសី មានប្រវែង៨ x៦ បណ្តាលឲ្យខូចខាតទាំងស្រុង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនប្តីឈ្មោះ យ៉ុន យាន មានអាយុ៤៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ-ឃុំកើតហេតុ ។ បុរសជាប្តីបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពដុតផ្ទះខាងលើពិតមែន ព្រោះខឹងប្រពន្ធមិននៅផ្ទះ ដើរលេងផ្ទះអ្នកជិតខាង ។ កម្លាំងសមត្ថកិច្ចបានកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់