រតនគិរីៈ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ មានករណីពុលដំឡូងមីនៅចំការ ស្ថិតនៅភូមិតាណង ឃុំតាឡាវ ស្រុកអណ្តូងមាស ខេត្តរតនគិរី ។
ជនរងគ្រោះមានឈ្មោះ សំ ពូលី ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើតភូមិដើមដូង ឃុំកំពុងឈូក ស្រុកកអណ្តែត ខេត្តតាកែវ ដោយមានប្រពន្ធឈ្មោះ វ៉ន វី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ នៅស្រុកខាងលើ។ បច្ចុប្បន្នមកស៊ីឈ្នួលដឹកដំឡូងមីគេ នៅភូមិតាណង ឃុំតាឡាវ ស្រុកអណ្តូងមាស ។
ក្រោយពីកើតហេតុ ក្រុមគ្រួសារបានដឹកមកសង្រ្គាះ នៅមណ្ឌលសុខភាពស្រុក តែមកដល់ពេទ្យបានស្លាប់បាត់។ ចំណែកមូលហេតុផឹកស្រា ហូបដំឡូងទើបខ្យល់គ ។
បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រូសារនិងសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់