ស្វាយរៀងៈ នៅវេលាម៉ោង ៧និង២០នាទីព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តដឹកឥដ្ឋ បុកក្មេងរត់ឆ្លងផ្លូវ ហេតុការណ៍នេះ ស្ថិតតាមបណ្ដោយផ្លូវលេខ៣១៣០ ភូមិព្រៃតាធឹក ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
ជនរងគ្រោះឈ្មោះ នី ថៃ អាយុ ៤ឆ្នាំ រស់នៅភូមិព្រៃតាធឹក ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។
រថយន្តបង្កម៉ាក HYUNDAI ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 3B-9419 អ្នកបើកបររត់គេច។
ដំណើររឿង៖ មុនពេលគេឃើញក្មេងរងគ្រោះ បានរត់ឆ្លងផ្លូវពីត្បូងទៅជើង ខណៈពេលនោះស្រាប់តែមានរថយន្តម៉ាកខាងលើ ធ្វើដំណើរមកពីកើតទៅលិចវ៉ាក់អឺជាន់ហ្វ្រាំងមិនទាន់ បណ្ដាលឲ្យបុកកិនក្មេងប្រុសរងគ្រោះស្លាប់ភ្លាមៗ មួយរំពេច។
ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រុកស្វាយទាប ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ចំពោះសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ៕


មតិយោបល់