ព័ត៌មានជាតិ

គោយន្តបុកម៉ូតូ២គ្រឿងបណ្តាលឲ្យរបួសធ្ងន់ស្រាល៣នាក់នៅស្រុកប្រាទបាគង

សៀមរាប: នៅ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៨និង០០នាទីព្រឹក មានករណីគ្រោះថា្នក់ចរាចណ៍មួយនៅ ភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប លើកំណាត់ផ្លូវជាតិលេខ265F រវាងគោយន្តកន្រ្តៃយ៍និងម៉ូតូ2គ្រឿងច្រាសទិសគ្នា
គោយន្តកន្រ្តៃយ៍មួយគ្រឿងម៉ាកគូបូតា
ពណ៍ក្រហមបើកបរមិនស្គាល់ឈ្មោះមកពីជើងទៅត្បូងបានបុកម៉ូតូម៉ាកសង់C90
ពណ៍ខ្មៅស្លាកលេខគ្មាន បើកបរឈ្មោះពុធ រ៉ាមី ភេទប្រុស អាយុ29ឆ្នាំ នៅភូមិចុងកៅស៊ូ/ ស្លក្រាម/ សៀមរាប(របួសស្រាល)
មកពីជើងទៅត្បូងមានអ្នកជាមួយ2នាក់
១ ភុត់ រី ភេទស្រីអាយុ30ឆ្នាំ(របួួសស្រាល)
២ ឈ្មោះ រ៉ាម៉ី វិច្ចិកា ភេទស្រីអាយុ ២ឆ្នាំរបួសធ្ងន់ បានបញ្ជួនទៅមន្ទីរពេទ្យកុមារ បានស្លាប់ -រួចគោយន្តកន្ទ្រៃយ៍បានទៅប៉ះម៉ូតូមួយទៀតម៉ាកវេវ C100 ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1BN 6745
បើកមានទិសដៅពីត្បួងទៅជើង
ឈ្មោះ សង់ សាន អាយុ18ឆ្នាំ ភេទប្រុស (របួសស្រាល)
ក្រោយពេលកើតហេតុរួចអ្នកបើកបរគោយន្តកន្រ្ទៃយ៍ទុកចោលរត់កិចខ្លួនបាត់
មូលហេតុអ្នកបើកបរគោយន្តកន្រៃ្ត បត់ខ្វះការប្រុងប្រយ័ត្ន៕

 

មតិយោបល់