ព័ត៌មានជាតិ

ឃាត់ខ្លួនចោរឆក់ទូរស័ព្ទម្នាក់នៅសង្កាត់ទឹកល្អក់ទី២

ភ្នំពេញៈ កាលពីម៉ោង២៣និង១៥នាទីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងល្បាតរបស់នគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី២ បានឃាត់ខ្លួនចោរឆក់១នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទពីស្ត្រីម្នាក់ នៅចំណុចមុខផ្ទះលេខ២១៧ ផ្លូវលេខ១៥៦ ក្រុមទី១៦ ភូមិ៦ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ សំ វឌ្ឍនៈ ហៅ ប៊ី ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះលេខ២៥E1 ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ទើបចេញពីពន្ធនាគារនៅថ្ងៃទី០២-០៣ -២០១៦ ពីបទឆក់ )។

ជនរងគ្រោះឈ្មោះ ឌី កនិ្នកា ភេទស្រី អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុនហានីទ្រី ស្នាក់នៅផ្ទះលេខ១អា ផ្លូវលេខ២៦៥ សង្កាត់ទឹកល្អក់ ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ទូរស័ព្ទដែលជនសង្ស័យឆក់ម៉ាក I phone 5 ពណ៌ស។ ចំណែកម៉ូតូជិះធ្វើសកម្មភាពម៉ាក Suzuki Nex ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1CH-6786 ។

នៅមុនពេលកើតហេតុស្រ្តីរងគ្រោះ និងមិត្តភក្តិ២នាក់ទៀត បានជិះម៉ូតូមួយគ្រឿងម៉ាក Honda Scoopy ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1BB-00 14 ចេញពីញ៉ាំការមិត្តភក្តិនៅសាលមហោស្រពចេនឡា ដោយជនរងគ្រោះជិះខាងក្រោយគេ លុះមកដល់កន្លែងកើតហេតុ ជនរងគ្រោះបានដកទូរស័ព្ទមកអានសារ ស្រាប់តែមានជនសង្ស័យ២នាក់ បានជិះម៉ូតូដេញតាមពីក្រោយ ហើយបានធ្វើសកម្មភាពឆក់ទូរស័ព្ទបានសម្រេច ព្យាយាមជិះម៉ូតូគេចខ្លួន ពេលនោះជនរងគ្រោះបានស្រែកចោរៗ ទើបប្រជាពលរដ្ឋនាំគ្នាស្ទាក់ចាប់ ហើយវាយជនសង្ស័យ១នាក់ បណ្តាលឲ្យរបួសក្បាល ភ្លាមៗនោះសមត្ថកិច្ចដែលកំពុងល្បាតបានអន្តរាគមន៍ឃាត់ខ្លួនបាន១នាក់ ចំណែក១នាក់ទៀត បានរត់គេច ខ្លួនបាត់ ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមផ្លូវច្បាប់៕

photo_2016-06-07_09-02-50photo_2016-06-07_09-02-52photo_2016-06-07_09-02-54photo_2016-06-07_09-02-59photo_2016-06-07_09-03-01

មតិយោបល់