ព័ត៌មានជាតិ

ទីកូ បុកលុចស៊ីសរបស់សមាជិកគណៈកម្មការទី៧ព្រឹទ្ធសភា, ស្លាប់អ្នកបើកបររថយន្តទីកូម្នាក់ភ្លាមៗនៅពោធិ៍សាត់

ពោធិ៍សាត់ៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តម៉ាក ទីកូ បានបុកជាមួយនឹងរថយន្តម៉ាកលុចស៊ីស ៤៧០ របស់មន្រ្តីគណៈកម្មការទី៧ព្រឹទ្ធសភា បណ្តាលឲ្យស្លាប់អ្នកបើកបរខាងរថយន្តទីកូភ្លាមៗនៅកន្លែងកើតហេតុ ដោយសមត្ថកិច្ចបញ្ជាក់ថា បង្កឡើងដោយរថយន្តម៉ាកទីកូពណ៌ខៀវពាក់ស្លាកលេខ ២c-៣៩៧៤នោះបើកចូលផ្លូវខាងម្ខាងទៀត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៧ និង៥០នាទីយប់ នៅភូមិកណ្តុរស ឃុំបឹងកន្ទូត ស្រុក ក្រគរ ខេត្ត ពោធិ៍សាត់ ហើយភាគីដែលស្លាប់គីអ្នកបើកបររថយន្តម៉ាកទីកូ ឈ្មោះ ម៉ាត់ តុលលាស់ ភេទប្រុស អាយុ ៣៤ឆ្នាំ ជាជនជាតិឥស្លាម រស់នៅខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុគឺបានឃើញរថយន្តម៉ាកទីកូ បានបើកចូលទ្រូងផ្លូវម្ខាងទៀតបណ្តាលឲ្យបុកជាមួយរថយន្តម៉ាកលុចស៊ីស ៤៧០ពណ៌ខ្មៅមួយគ្រឿងទៀតពាក់ស្លាកលេខព្រឹទ្ធសភា ២-០៤៦ បើកបរដោយឈ្មោះ យឹម ឃុនឃឿន ភេទប្រុស អាយុ ៦០ឆ្នាំ ជាសមាជិកព្រឹទ្ធសភា គណៈកម្មកាទី៧៕

photo_2016-09-25_21-16-47photo_2016-09-25_21-17-00photo_2016-09-25_21-17-02photo_2016-09-25_21-17-04photo_2016-09-25_21-17-05photo_2016-09-25_21-17-07photo_2016-09-25_21-17-09

មតិយោបល់