កំពង់ធំៈ ថ្ងៃព្រហស្បតិ៍ ០៩រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៥និង០០នាទី នៅចំណុច ភូមិសំពៅមាស ឃុំសាន់គ ស្រុកកំពង់ស្វាយ មានករណីមនុស្សលង់ទឹកស្លាប់ចំនួន០១លើក ។
សពជនរងគ្រោះឈ្មោះ ស៊ុយ ប៉ាត់ ភេទស្រី អាយុ៧០ឆ្នាំ។
មូលហេតុ៖ ជនរងគ្រោះរអិលជើងធ្លាក់ចូលទឹកស្រះ បណ្តាលឱ្យលង់ទឹកស្លាប់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យសាកសព និងធ្វើកំណត់ហេតុ តាមនីតិវិធីផ្លូវច្បាប់ រួចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ។ សពត្រូវសមត្ថកិច្ចប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់