កណ្តាលៈ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ លោក សមំ ឬទ្ធីវាសនា ព្រះរាជអាជ្ញាររងនិងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្តាល បានសម្រេចធ្វើការចោទប្រកាន់តៃកុងរថយន្តបើកបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់រួចបន្តរថយន្តជ្រុលចង្កូតទៅបុករថយន្ត២គ្រឿងទៀតនៅស្រុកស្អាង ក្រោមបទចោទ« បើកបរបណ្តាលឲ្យស្លាប់អ្នកដ៍ទៃ» តាមបញ្ញាត្តិមាត្រា៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ ដែលប្រព្រឹត្តនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង៦និង៣០នាទីល្ងាច នៅភូមិព្រែកអុងប៉ាង ឃំុទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។
បទល្មើសនេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី០១ឆ្នាំ ទៅ០៣ឆ្នាំ និងពិនយ័ជាប្រាក់៤០០០ ០០០ ទៅ១៥០០០ ០០០ រៀល។
លោក សមំ ឬទ្ធីវាសនា ព្រះរាជអាជ្ញាររងនិងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្តាល បានប្រាប់បន្ថែមទៀតថា សំណុំរឿងនេះលោកបានបញ្ជូនទៅលោកចៅក្រមស៊ើបសួរហើយ ដើម្បីធ្វើការសាកសួរបន្ថែមនិងសម្រេចចោទប្រកាន់ឃុំខ្លួនបណ្តោះអាសន្ន។
ជនជាប់ចោទមានឈ្មោះ ប៊ិច ពិសី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិទេពអកជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល។
សូមបញ្ជាក់ថា៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុគួរឲ្យអាណោចអាធ័មក្នុងករណី គ្រោះថ្នាក់ចរាចរណ៍ដោយសាររថយន្តទៅបុកជាមួយម៉ូតូ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០១៧ វេលាម៉ោង៦និង៣០នាទីល្ងាច នៅចំណុចផ្លូវលេខ២១ ស្ថិតក្នុងភូមិព្រែកអុងប៉ាង ឃំុទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានរថយន្តម៉ាក Morning ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AQ- 4579 អ្នកបើកបររថយន្តឈ្មោះប៊ិច ពិសី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិទេពអកជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល បានធ្វើដំណើីរក្នុងទិសដៅពីជើងមកត្បូង លុះពេលមកដល់ចំណុចកើតហេតុក៏បានរេចង្កូតទៅបុកជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ សេរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GI-2149 បើកបរឈ្មោះ ជាវសា រិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ (ស្លាប់)មុខកម្មកររោងចក្ររស់នៅភូមិព្រែកថ្មី ឃំុជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល មិនពាក់មួកការពារ ដែលកំពុងធ្វើដំណើរក្នុងទិសដៅពីត្បូងមកជើង បណ្តាលឲ្យដួលដាច់ដៃ ដាច់ជើងនិងបោកក្បាលស្លាប់ភ្លាមៗគួរឲ្យរន្ធត់ ។
ចំណែករថយន្តបានជ្រុលទៅបុករថយន្តដែលចតចោលនៅមុខផ្ទះបណ្ដាលអោយខូចខាតចំនួន២គ្រឿងទៀត។
ក្រោយពេលកើតហេតុប្រជាពលរដ្ឋបាននាំគ្នាចោមរោមព័ទ្ធវាយអ្នកបើកបរ រថយន្ត ព្រោះគាត់ឃើញអ្នកបើកបររថយន្តស្រវឹងបើកបុកគេបណ្ដាលឲ្យស្លាប់ ប៉ុន្តែបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកស្អាង ដឹកនាំដោយលោកវរៈសេនីយ៍ឯក សេង សុជាតិអធិការស្រុក ចុះជួយអន្តរាគមន៍ំ និងឃាត់ខ្លួនជនបង្ករ យកមកអធិការដ្ឋាននគរបាលស្រុកស្អាង បានទាន់ពេលវេលា។
ក្រោយពីកើតហេតុសមត្ថកិច្ចចុះទៅធ្វើវាស់វែងហើយបានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីដោយឡែកវត្ថុតាងនិងអ្នកបើកយកទៅអធិការស្រុកដើម្បីបន្តនិតិវិធីច្បាប់៕
មតិយោបល់