ព័ត៌មានជាតិ

២៤កញ្ចប់! ការងារមានច្រើនណាស់ហេតុអ្វីមិនទៅរក…

ភ្នំពេញ: សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ រួមទាំងដកហូត គ្រឿងញៀនចំនួន ២៤កញ្ចប់ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១និង៣០នាទី ត្រង់ចំណុចផ្លូវលំ ក្រុមទី៧ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ហ៊ុញ វ៊ាំងទា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅ ក្រុម៧ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ មានស្រុកកំណើត ខេត្តកំពង់ឆ្នាំង។
ព្រមទាំងដកហូតវត្ថុតាង គ្រឿងញៀនចំនួន ២៤កញ្ចប់(តូច ២៣កញ្ចប់, ធំ ០១កញ្ចប់)។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងដកហូត ត្រូវបានឃាត់ខ្លួន និងរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវីធី៕

 

មតិយោបល់