កំពង់ធំៈ កាលពីវេលាម៉ោង ១និង៣០នាទីរសឪលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆេះចំការកៅស៊ូ
របស់ក្រុមហ៊ុន BNA ស្ថិតនៅភូមិស្រែស្រម៉ ឃុំទីពោ ស្រុកសន្ទុក។
ខូចខាត៖ ឆេះកៅស៊ូអស់ចំនួន៣០ហិចតា។ មូលហេតុ៖ បណ្តាលមកពីភ្លើងព្រៃឆេះរាលដាល។
រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកសន្ទុក មិនបានចេញអន្តរាគមន៍នោះទេ មូលហេតុដោយសារផ្លូវតូចចង្អៀត។
ករណីនេះ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទីពោ បានចុះអន្តរាគមន៍ពន្លត់ចំនួន០៦នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ស៊ីវ វុទ នាយនគរបាលប៉ុស្តិ៍ ដោយប្រើប្រាស់ឧបករណ៍សាមញ្ញ មែកឈើវាយពន្លត់រលត់ទាំងស្រុង មិនបង្កឲ្យឆេះរាលដាលបន្តទៀត៕
មតិយោបល់