ព័ត៌មានជាតិ

សូមបងប្អូនប្រុងប្រយ័ត្នល្បិចថ្មីទៀតហើយ! ជនសង្ស័យដើរលួចម៉ាស៊ីនត្រជាក់ តាមផ្ទះចុងក្រោយខ្នោះ

ភ្នំពេញ: នៅថ្ងៃទី ២៨ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ៥និង៣០នាទីព្រឹក កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្ដែងពី បទលួចមានស្ថានទម្ងន់ទោស (ឆ្កឹះសោផ្ទះចូលលួចម៉ាស៊ីនត្រជាក់) ឃាត់ខ្លួននៅចំណុចផ្ទះជួលលេខ២១ផ្លូវ ២៨១កែងនិងផ្លូវ៥២៨ ក្រុមទី៥២ ភូមិ១៣ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ សុខ សុវណ្ណារ៉ា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅដេកចល័តផ្លូវរទេះភ្លើង សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ (មុខសញ្ញាប្រើប្រាស់គ្រឿងញៀន ជាប្រចាំធ្លាប់ជាប់មណ្ឌល)។

វត្ថុតាងចាប់បានរួមមាន៖
១.ម៉ូតូ១គ្រឿង ម៉ាក ស៊ុយគីស្មាស់ ពណ៌ខ្មៅ គ្មានស្លាកលេខ ដែលមានលេខតួ និងលេខម៉ាស៊ីន: គ្មានលេខតួ៦០៥៤៦៩ (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព)។
២.ក្បាលម៉ាស៊ិនត្រជាក់ ម៉ាកសាំស៊ុងចំនួន០១គ្រឿង។
៣.ដែកកេសច្នៃសម្រាប់ឆ្កឹះសោ និងកាច់បំបែកគ្រាប់សោចំនួន០៤។
៤.កូនសោសម្រាប់ធ្វើសកម្មភាពចំនួន០៥។
៥.ដង្កាប់០១ ទួណឺវីស០១ ពិល០១ មេសោពណ៌ខ្មៅចំនួន០២។

បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះ នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមផ្លូវច្បាប់៕

មតិយោបល់