ព័ត៌មានជាតិ

Update៖អគ្គិភ័យឆាបឆេះហាងយីហោឃូលផាលេស ខូចខាតស្ទើតែទាំងស្រុង

ភ្នំពេញៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបាលឲ្យដឹងថា មានអគ្គីភ័យមួយកន្លែងកើតឡើងចំណុចហាងយីហោឃូលផាលេសស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៥សង្កាត់ទឹកល្អក់២ខណ្ឌទួលគោករាជធានីភ្នំពេញបណ្តាលមកពីឆ្លងចរន្តអគ្គិសនីនាវេលាម៉ោង៤និង១៥នាទី ថ្ងៃទី៩ ខែមករា ឆ្នាំ២០២១។
ម្ចាស់ហាងឈ្មោះនួន សុគន្ធា ភេទប្រុស អាយុ៤០ឆ្នាំ។
ហេតុការណ៍នេះបណ្តាលឲ្យឆេះសម្ភារៈអស់ប្រហែល៧០%មានដូចជាម៉ាស៊ីនត្រជាក់តុកៅអីសម្ភារៈភ្លេងនិងសម្ភារៈមួយចំនួនមិនបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនិងមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ។
ក្នុងករណីនេះផងដែរសមត្ថកិច្ចបានចេញរថយន្តរបស់ការិយាល័យអគ្គិភ័យរាជធានីភ្នំពេញចំនួន៤គ្រឿងចេញជួយអន្តរាគមន៍បាញ់ពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន២ឡានទើបអាចពន្លត់ភ្លើងបានទាំងស្រុងនៅវេលាម៉ោង៤និង៥០នាទីនាថ្ងៃខែឆ្នាំដដែល៕

 

មតិយោបល់