ភ្នំពេញៈ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីមានក្រុមជនសង្ស័យមួយក្រុមមានគ្នា៤នាក់ បានធ្វើសកម្មភាពឡើងលើដំបូលផ្ទះគាស់ បម្រុងចូលលួចទ្រព្យសម្បត្តិក្នុង ចំណាន ហាងលក់ទូរស័ព្ទដៃទំនើប តែត្រូវម្ចាស់ដឹងទាន់ស្រែកចោរៗ ឃាត់ខ្លួនបានម្នាក់ កាលពីវេលាម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ ម៉ៅ ជា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៣២៩ ភូមិព្រែកខ្សាយ ឃុំព្រែកខ្សាយ ក ស្រុកពាមរក៍ ខេត្តព្រៃវែង។ ចំណែកជនរងគ្រោះឈ្មោះ ប៊ុន រ័ត្នថា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបលក់ដូរ ស្នាក់នៅភូមិមិត្តភាព សង្កាត់ព្រែកឯងខណ្ឌច្បារអំពៅ។
ក្នុងនោះសមត្ថកិច្ចដកហូតបាន ម៉ូតូម៉ាក Honda Dream សេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ1AW-2752 ,កន្ត្រៃកាត់ដែក១, កាំបិត១, ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន)១កញ្ចប់តូច។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនមកសួរនាំនៅប៉ុស្តិ៍ព្រែកឯង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់