ជនជាតិចិនម្នាក់ដែលជាអ្នករស់នៅតំបន់ Guangzhou ក្នុងខេត្ត Guangdong បានចំនាយលុយអស់ ៦០០០ ដែលស្មើនឹង ៩៥០ ដុល្លារ ដើម្បីទិញទូរសព្ទ័ iPhone 4S កាលពីសប្តាហ៍កន្លងទៅ ប៉ុន្តែទូរសព្ទ័ ដែលគាត់ទិញនោះវាអាចផ្ទុកនូវទិន្នន័យបានត្រឹមតែ ១៣៤៣ នៃចំនួនលេខទូរសព្ទ័ដៃតែប៉ុណ្ណោះ ។
បុរសដែលមានត្រកូលថា Yan មានការខឹងសម្បារណាស់ចំពោះទូរសព្ទ័ដៃនេះ ហើយគាត់បានបន្តថា គាត់បានឈរតម្រង់ជួរជាមួយក្រុមមនុស្សរាប់រយនាក់ ទម្រាំតែបានទូរសព្ទ័ដៃនេះ ដែលចំណាយអស់រយៈពេល ២ ម៉ោង តែទូរសព្ទ័ដៃនេះផ្ទុកទិន្នន័យបានតិចតួច ។ លោក Yan នៅតែមិនអស់ចិត្តចំពោះបញ្ហានេះ គាត់បានឲ្យជាងធ្វើការ Update Software តែក៏គ្មានលទ្ឋផលអ្វីដែរ នៅតែដដែល ។
ខាងផ្នែក China Unicom បានព្រមព្រៀងប្តូរទូរសព្ទ័ដៃជូនលោកវិញ ហើយទាំងសូមទោសចំពោះទូរសព្ទ័ដៃដែលមានបញ្ហានេះ ៕

ប្រភព៖ maydaily
មតិយោបល់