ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់បន្ទាប់ពីឆក់កាបូប បានសម្រេចនៅខេត្តសៀមរាប

សៀមរាប: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា សមត្ថកិច្ចនគរបាលក្រុងសៀមរាបបានឃាត់ខ្លួនជនបុរសម្នាក់ពាក់ព័ន្ធនឹងករណីអំពើលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប)និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀ់ន។
ជនសង្ស័យឈ្មោះឡាចភីរម្យហៅទីនភេទប្រុសអាយុ៣៦ឆ្នាំស្នាក់នៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថានៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១២នៅចំណុចខាងជើងវត្តថ្មីតាមបណ្តោយផ្លូវកូម៉ៃស្ថិតនៅភូមិត្រពាំងសេះសង្កាត់គោកចកក្រុងសៀមរាបខេត្តសៀមរាបមានករណីអំពើលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប)បង្កឡើងដោយជនសង្ស័យខាងលើបានធ្វើសកម្មភាពជិះម៉ូតូឆក់កាបូបរបស់ជនរងគ្រោះឈ្មោះMARQUTGENEIEVEភេទស្រីអាយុ៧១ឆ្នាំជនជាតិបារាំងដោយក្នុងកាបូបមានទូរស័ព្ទម៉ាកIphone6splusពណ៌ទឹកប្រាក់ចំនួន០១គ្រឿងលុយ១០០ដុល្លារលុយខ្មែរ៨ម៉ឺនរៀលកាតATMប័ណ្ណបើកបរនិងសម្ភារ:មួយចំនួនខណ:ដែលជនរងគ្រោះជិះកង់មកពីប្រាសាទអង្គរដោយដាក់កាបូបក្នុងកន្ត្រកពុំបានចងខ្សែកាបូបភ្ចាប់នឹងកង់ហើយជិះគេចខ្លួន។
បន្ទាប់ពីទទួលបណ្តឹងនិងសាកសួរសាក្សីនៅកន្លែងកើតហេតុរួចកម្លាំងបានកំណត់បានអត្តសញ្ញាណជនសង្ស័យដោយនៅថ្ងៃទី០៩ខែមករាឆ្នាំ២០២១ក្រោមការដឹកនាំផ្ទាល់ពីលោកវរសេនីយ៍ទោដាចម្រើនអធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាបបានដឹកនាំកម្លាំងព្រហ្មទណ្ឌនិងកម្លាំងប៉ុស្តិ៍ពាក់ព័ន្ធបានឃាត់ខ្លួនជនសង្ស័យខាងលើនៅភូមិស្វាយព្រៃសង្កាត់ស្វាយដង្គំក្រុង.ខេត្តសៀមរាប។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានឆ្លើយថាសារភាពថាខ្លួនពិតជាបានឆក់កាបូបជនរងគ្រោះដោយមានទូរស័ព្ទនឹងប្រាក់ខាងលើពិតមែនរីឯកាបូបជនសង្ស័យបានដុតបំផ្លាញ។បន្ទាប់មកយើងបានធ្វើតេស្តរកសារធាតុញៀនលើជនសង្ស័យលទ្ធផលវិជ្ជមាន(+)(មានផ្ទុកសារធាតុញៀន)។
ករណីនេះសមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនសង្ស័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមនីតិវិធី៕

 

មតិយោបល់