ព័ត៌មានជាតិ

២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនម្នាក់ទៀតរត់រួច បន្ទាប់ពីធ្វើសកម្មភាពប៉ុនប៉ងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ

ភ្នំពេញ: នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ម៉ោង០៤ និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីប៉ុនប៉ងលួច នៅចំណុចតាមផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ ០៣នាក់ គេចខ្លួន០១នាក់ឈ្មោះអៀង ។
ជនសង្ស័យ០២នាក់ ៖១-ឈ្មោះ ចាយ សំអុល ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទហលេខ០៧៧ ផ្លូវលំ ភូមិភ្លៀត សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ (មានសារធាតុញៀន) , ២-ឈ្មោះ ទូច សម្ភស្ស ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ៦៦៨ ផ្លូវលំ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ (មានសារធាតុញៀន)ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនពេលំពុងល្បាតក្នុងមូលដ្ឋាន ។
សម្ភារន្សល់ទុក៖ ម៉ូតូកង់បីឥណ្ឌា០១គ្រឿង ពាក់ស្លាកលេខ1MG-7604 និងកន្ត្រៃកាត់ដែក០១ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់៕

 

មតិយោបល់