ព័ត៌មានជាតិ

ព្រះសង្ឃចំនួន០៥អង្គរបួសធ្ងន់បន្ទាប់ពីអ្នកបើកបរងងុយដេករេចង្កូតបុកដើមឈើ

ប៉ៃលិន: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅវេលាម៉ោង៤និង០០នាទី ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តរេចង្កូតបុកដើមឈើនៅលើកំណាត់ផ្លូវជាតិលេខ៥៩នៅចំណុចភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្តាលឲ្យរងរបួសធ្ងន់-ស្រាលចំនួន៦នាក់/អង្គ។
អ្នកបើកបរឈ្មោះសែម បុរី ភេទប្រុសអាយុ២៨ឆ្នាំរស់នៅភូមិសូគង ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បើកបររថយន្តម៉ាកកាមរីហើមពណ៌ខ្មៅពាក់ស្លាកលេខកណ្តាល2A-2434(រងរបួសស្រាល)។ចំណែករថយន្តខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង។
ក្នុងរថយន្តមានព្រះសង្ឃចំនួន០៥អង្គរួមដំណើរជាមួយគង់នៅវត្តដងទង់ភូមិស្រែខាងជើងឃុំមានរិទ្ធស្រុកដងទង់ខេត្តកំពត៖
១.ព្រះនាមសែនស៊ិនដារ៉ូព្រះជន្ម៣៤វស្សារងរបួសបាក់កដៃស្តាំ
២.ព្រះនាមត្រេនព្រះជន្ម៣១វស្សារបួសបែកមុខខាងស្តាំ
៣.ព្រះនាមត្រាវព្រះជន្ម៣៣វស្សា(របួសស្រាល)
៤.ព្រះនាមវែងព្រះជន្ម៣៤វស្សា(របួសធ្ងន់)
៥.ព្រះនាមឡុងព្រះជន្ម៣២វស្សា(របួសធ្ងន់)។
មូលហេតុនៃការគ្រោះថ្នាក់បណ្ដាលមកពីកត្តាមនុស្ស(អ្នកបើកបរបើកបរក្នុងស្ថានភាពងងុយដេកនិងខ្វះការប្រុងប្រយ័ត្ន)។
បច្ចុប្បន្នព្រះសង្ឃ៥អង្គខាងលើត្រូវបានបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន៕

 

មតិយោបល់