កណ្ដាលៈ នៅថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំជូត ទោស័កព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១១និង៣០នាទី អធ្រាត្រនៅចំណុច ភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានអគ្គិភ័យមួយកើតឡើង ។
សភាពរឿងហេតុ៖ នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើមាន ករណីអគ្គិភ័យ មួយកើតឡើងបណ្ដាលអោយឆាបឆេះអស់ផ្ទះមួយខ្នង ធ្វើអំពីឈើ ជញ្ជាំងស័ង្កសី ប្រក់ស័ង្កសីផ្ទាល់លើទឹក (ទឹកប្រឡាយ) មានបណ្តោយ ១៥.០០ម ទទឹង ៧ម របស់ឈ្មោះ នៅ ថាវី ភេទស្រី អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
សម្ភារៈខូចខាត៖
-ទូរសំលៀកបំពាក់ ០២
-ទូរទស្សន៍ ០១
-កន្ទេល.មុង.ភួយ.ខោអាវ
-សំបុត្រកំណើត ម្តាយ និងកូនទាំង ០៣នាក់
-អង្ករ ២៥គីឡូ និងសម្ភារៈចាប់ហ៊ួយសំរាប់លក់ដូរមួយចំនួន(សម្ភារៈនឹងផ្ទះខូចខាតទាំងស្រុង)។
ក្រោយទទួលព័ត៌មានកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលភូមិធំ បានចុះទៅដល់កន្លែងកើតហេតុ
រាយការណ៍ជូនលោកអធិការ ដើម្បីសុំអន្តរាគមន៏យករថយន្តពន្លត់អគ្គិភ័យ ចេញជួយពន្លត់តែមិនអាចជួយទាន់ដោយសារខណៈពេលកំពុងឆេះមាន
ខ្យល់ខ្លាំងហើយម្ចាស់ផ្ទះមិននៅក្នុងផ្ទះទៀត(ម្ចាស់បិទទ្វារចាក់សោទៅដេកផ្ទះម្ដាយ)អណ្ដាតភ្លើងឆាបឆេះលឿន តែកម្លាំងបានអន្តរាគមន៍ពន្លត់មិនអោយមានការឆេះរាលដាលដល់ផ្ទះនៅជិតសងខាង។ ដោយប្រើទឹកបាញ់ពន្លត់អោយទឹក២ឡានធំ។
សន្និដ្ឋានបឋម៖
-ករណីនេះ បណ្តាលមកពីផ្ទុះចរន្តអគ្គិសនី ៕
មតិយោបល់