ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រុស្រី៥នាក់ករណីជួញដូរ

កណ្តាល: សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រុស្រី៥នាក់ចំណែក២នាក់ទៀតរត់គេចខ្លួនករណីជួញដូរនូវសារធាតុញៀនដោយខុសច្បាស់ កាលពីវេលាម៉ោង១០និង៣០នាទីថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ នៅចំណុចលើផ្លូវបេតុងភូមិលេខ០៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនសង្ស័យចំនួន០៧នាក់ខាងលើទី
១-ឈ្មោះជា-សារិទ្ធភេទប្រុសអាយុ១៩ឆ្នាំរស់នៅភូមិលេខ០២សង្កាត់ស្វាយរលំក្រុងតាខ្មៅខេត្តកណ្តាល។
-មុខរបរចិញ្ចឹមត្រី(ឃាត់ខ្លួន)
២-ឈ្មោះពិន-សុភក្តីភេទប្រុសអាយុ២៤ឆ្នាំរស់នៅភូមិលេខ៣សង្កាត់ស្វាយរលំក្រុងតាខ្មៅខេត្តកណ្តាល។
-មុខរបរកម្មក(ឃាត់ខ្លួន)
៣-ឈ្មោះគឹម-យ៉ានភេទប្រុសអាយុ១៥ឆ្នាំរស់នៅភូមិលេខ៣សង្កាត់ស្វាយរលំក្រុងតាខ្មៅខេត្តកណ្តាល។
មុខរបរកម្មកររោងចក្រ(ឃាត់ខ្លួន)
៤-ឈ្មោះស៊ុយ-ស្រីនាតភេទស្រីអាយុ៣៧ឆ្នាំរស់នៅភូមិលេខ៣សង្កាត់ស្វាយរលំក្រុងតាខ្មៅខេត្តកណ្តាល។
-មុខរបរនៅផ្ទះ(ឃាត់ខ្លួន)
៥-ឈ្មោះហុន-ទិត្យភេទប្រុសកើតថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០០៩លំនៅកំណើតភូមិលេខ២សង្កាត់ស្វាយរលំស្រុកស្អាងខេត្តកណ្តាល។
សព្វថ្ងៃរស់នៅភូមិលេខ២សង្កាត់ស្វាយរលំក្រុងតាខ្មៅខេត្តកណ្តាល។
ថ្ងៃខែឆ្នាំខាងលើផ្អែកទៅលើសំបុត្រកំណើត
៦-ឈ្មោះសោម-ចម្រើនភេទប្រុសអាយុ២៥ឆ្នាំរស់នៅភូមិលេខ៣សង្កាត់ស្វាយរលំក្រុងតាខ្មៅខេត្តកណ្តាល។
មុខរបរកសិក(គេចខ្លួន)
៧-ឈ្មោះផាត-សុភាពភេទប្រុសអាយុ៣៩ឆ្នាំរស់នៅភូមិលេខ៣សង្កាត់ស្វាយរលំក្រុងតាខ្មៅខេត្តកណ្តាល។
-មុខរបរមិនពិតប្រាកដគេចខ្លួន។
វត្ថុតាងចាប់យករួមមាន
ម៉ូតូ១គ្រឿងម៉ាកគប់ជ្រុងបាញ់ថ្នាំពណ៏ខ្មៅពាក់ស្លាកលេខក-ណ១-១៩២៥
ម្សៅក្រាមពណ៏សថ្លាសង្ស័យសារធាតុញៀនចំនួន១៤កញ្ចប់ធំ០៧កញ្ចប់តូច០៧កញ្ចប់។
មុនពេលឃាត់ខ្លួនកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរលំចេញល្បាតដល់ចំណុចផ្លូវបេតុងភូមិលេខ៣សង្កាត់ស្វាយរលំក្រុងតាខ្មៅខេត្តកណ្តាល។
ក៍ប្រទះឃើញជនសង្ស័យ៥នាក់កំពុងអង្គុយលេងមានកាសង្ស័យក៍ឃាត់សួរនាំហើយធ្វើការឆែកឆេរពេលនោះឈ្មោះជា-សុរិទ្ឋក៍រត់គេចខ្លួនហើយសមត្ថកិច្ចតាមចាប់ខ្លួនបានឆែករកឃើញថ្នាំញៀនចំនួន០៧កញ្ចប់។
ចំណែកឈ្មោះសោម-ចម្រើននិងឈ្មោះផាត-សុភាពបានរត់គេចខ្លួន។
ហើយឈ្មោះជា-សុរិទ្ធបានប្រាប់សមត្ថកិច្ចថានៅផ្ទះឈ្មោះផាត-សុភាពនៅមានថ្នាំញៀនទៀតរួចកម្លាំងយើងបន្តទៅដល់ផ្ទះឈ្មោះផាត-សុភាពបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់បន្ថែមទៀតនិងរកឃើញថ្នាំញៀនចំនួន០៧កញ្ចប់ធំបន្ថែមទៀត។
ហើយលោកនាយប៉ុស្តិ៍បានរាយការណ៍ជូនលោកអធិការ
រួចបញ្ជូនជនសង្ស័យរួមនឹងវត្ថុតាងមកផ្នែកជំនាញអធិការដ្ឋានក្រុងតាខ្មៅដើម្បីបន្តកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

 

មតិយោបល់