ដង្កូវប៉ារ៉ាស៊ីតនៅក្នុងរាងកាយរបស់មនុស្សមិនមែនជារឿងអ្វីចម្លែកទេ ប៉ុន្តែថ្មីៗនេះមានរូបភាពដង្ហូវនៅក្នុងមនុស្សត្រូវបានគេបង្ហោះឡើងនៅលើអ៊ីនធើណែតបានក្លាយទៅជាប្រធានបទដ៏ក្តៅគគុក។ តាមរបាយការណ៍ឲ្យដឹងថារូបភាពទាំងនេះត្រូវបានគេកាត់ចេញពីវីដេអូឃ្លិបដែលបានមកពីគ្លីនិកមន្ទីរពេទ្យមួយនៅក្នុងទ្វីបអាស៊ី។ ហើយអ្នកជម្ងឺដែលបានទៅពិនិត្យភ្នែកនៅមន្ទីរពេទ្យនោះគឺជាមនុស្សស្រី បន្ទាប់ពីនាងមានភាពមិនស្រួលនៅក្នុងភ្នែក។ ក្រោយពីការពិនិត្យវេជ្ជបណ្ឌិតបាននិយាយថានាងត្រូវបានវាយប្រហារពីពពួកដង្កូវ ដែលត្រូវបានគេសម្គាល់ផងដែលថាជាមេរោគប៉ារ៉ាសិត។ ដូច្នេះហើយក្នុងករណីចាំបាច់គ្រូពេទ្យត្រូវបង្ខំចិត្តធ្វើការវះកាត់ទើបអាចសង្គ្រោះភ្នែករបស់នាងបាន៕
ព័ត៌មានជាតិ
មតិយោបល់